CamNews

កីឡាអន្តរជាតិ 

Costa ស៊ុតចូលបាន ២គ្រាប់ តែ Chelsea បានត្រឹមស្មើ ២-២ ជាមួយ Swansea យប់មិញ (Video Inside)

(ក្រុងឡុងដ៍)៖ កីឡាករខ្សែប្រយុទ្ធជួរមុខ Diego Costa បានស៊ុតបំបែកសំណាញ់ទីបាន ២គ្រាប់ម្នាក់ឯង ពេលក្រុមតោ ខៀវ Chelsea លេងបានស្មើលទ្ធផល ២-២ ទល់នឹងម្ចាស់ផ្ទះ Swansea City យប់មិញនេះក្នុងសប្តាហ៍ទី៤ នៃ Premier League។

តាមរយៈសារព័ត៌មាន BBC បានឲ្យដឹងថា កីឡាករដើមកំណើតប្រេស៊ីល សញ្ជាតិអេស្ប៉ាញ Diego Costa បានស៊ុត គ្រាប់នាំមុខទី១ នៅនាទីទី១៨ មុនពេលធ្វើបានគ្រាប់ទី២ តាមស្មើ ២-២ នៅនាទីទី៨១ ជាមួយនឹងម្ចាស់ផ្ទះ Swansea City បានធ្វើការវាយបករកបាន២គ្រាប់ត្រឹមរយៈពេល៣នាទី ពោលគឺនៅនាទីទី៥៩ ពីការស៊ុតបាល់ពិន័យ១១ម៉ែត្របានសម្រេចដោយកីឡាករ Gylfi Sigurdsson ដែលជាកំហុសទាក់ជើងរបស់អ្នកចាំទី Tibaut Courtois និងគ្រាប់ទី ធ្វើបានសម្រេចដោយកីឡាករ Leroy Fer នៅនាទីទី៦២។

ការរកបានត្រឹមតែ ១ពិន្ទុនៅក្រៅទឹកដីលើកទី១ មិនអាចជួយឲ្យក្រុមដែលកំពុងដឹកនាំដោយគ្រូបង្វឹកជនជាតិអ៊ីតាលី Antonio Conte ឡើងទៅឈរនៅកំពូលតារាង Premier League បានទេ ដោយបានត្រឹមតែឈរនៅលេខ២ បណ្តោះ អាសន្នប៉ុណ្ណោះ លេខ១ Manchester City ដែលទើបតែយកឈ្នះម្ចាស់ផ្ទះ Manchester United ២-១ កាលពីក្បាល ព្រលប់រាត្រីថ្ងៃសៅរ៍សប្តាហ៍មុន៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង