CamNews

តារា 

នាង Bella ranee ផ្ញើរវីដេអូមួយជូនហ្វេននៅកម្ពុជា មុនពេលនាងមក

ថៃ ៖ មិនយូរទៀតទេ តារាសម្តែងស្រីនាង Bella ranee នឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជាជាថ្មីម្តងទៀត ហើយមុននឹងមក តារាថៃរូបនេះបានផ្ញើរវីដេអូមួយ ដោយផ្ញើរការនឹករលឹករបស់ខ្លួនមកកាន់អ្នកគាំទ្រនៅកម្ពុជាផងដែរ ។ 

នៅក្នុងវីដេអូនោះ តារាស្រីវ័យ ២៨ ឆ្នាំរូបនេះបាននិយាយថា "សួស្តីហ្វេនៗទាំងអស់គ្នា តើមាននឹកខ្ញុំដែរឬទេ? ខ្ញុំវិញក៏នឹកដល់អ្នកទាំងអស់គ្នាដែរ។ សង្ឃឹមថានឹងជួបគ្នាក្នុងពេលឆាប់ៗនេះ ស្រលាញ់អ្នកទាំងអស់គ្នា" ។ 

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!

គួរបញ្ជាក់ឲ្យដឹងថា នេះគឺជាលើកទី ២ ហើយដែរ តួស្រីក្នុងរឿង បុព្វេសន្និវាសបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដោយលើកទី ១ នាងបានមកធ្វើការផ្សព្វផ្សាយរឿង "ភរិយាបណ្តូលចិត្ត" ៕


ដោយ ៖ គន្ធា


Tags: Bella ranee weir sukollawat