CamNews

តារា 

លេងសើចម៉េចបាន!! តារាស្រីជើងចាស់ តែងខ្លួនជាក្មេងឡើងកប់ម៉ង

ព័ត៌មានកំសាន្ត ៖ តារាស្រី ៣ ដួងដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងវិស័យសិល្បៈយ៉ាងខ្លាំង ហើយក៍ជាតារាចម្រៀងដែលមានរូបសម្រស់ស្រស់សោភា និងសម្លេងពិរោះ គួរជាទីចាប់អារម្មណ៍របស់ទស្សនិកជនផងដែរ ។ 

ដោយយោងតាមគណនី Instagram របស់តារាស្រី សុគន្ធ នីសា កាលពីពេលថ្មីៗនេះ នាងបានបង្ហោះរូបថតមួយសន្លឹករួមគ្នា ជាមួយនិងតារាល្បី ២ រូបទៀត គឺ តារាស្រី មាស សុខសោភា ​និង ​ពេជ្រ សោភា ដោយភ្ជាប់មកជាមួយនិងចំណងជើងថា "ចាស់ៗអស់ហើយតែ ចង់តែងធ្វើក្មេងម្តងទៀត" ។ ដោយសារតែរូបថតនេះហើយបានធ្វើឲ្យទស្សនិកជនជាច្រើនទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងថា ថ្វីត្បិតតែអ្នកទាំង ៣ នាក់នេះ មានវ័យច្រើន ហើយប្រលូកនៅក្នុងវិស័យសិល្បៈអស់រយៈពេលជាយូរលង់ណាស់មកហើយ ប៉ុន្តែតារាស្រីទាំង ៣ ដួងនៅតែមានសម្រស់ក្មេងជាងវ័យដដែល ។ 



គួរបញ្ជាក់ឲ្យដឹងថា តារាចម្រៀងបែបស្រគត់ស្រគំ និងមានសម្រស់ស្រស់សោភា ហើយមានមន្តស្នេហ៍ទាក់ទាញ កញ្ញា សុគន្ធ នីសា ត្រូវបានគេមើលឃើញថា នាងនៅតែល្បីល្បាញក្នុងអាជីពជាអ្នកចម្រៀង ។ 

រីឯកញ្ញា មាស សុខសោភា ដែលជាតារាស្រីទឹក​ដម​សំឡេង​ស្រទន់​ និង ក្រអួន​​​ក្រអៅ អង្រួន​បេះ​ដូង​អ្នក​ស្ដាប់​ឲ្យ​លន្លង់លន្លោច​ទៅ​តាម​បទ​ចម្រៀង​ទាំង​ មនោសញ្ចេតនា និង ញាក់​កន្ត្រាក់​អារម្មណ៍​តាមសាច់ភ្លេង ។ 

ហើយបើនិយាយចំពោះ  ​ពេជ្រ សោភា វិញក៍មិនចាញ់តារាស្រីទាំង ២ ដួងនៅខាងលើដែរ ព្រោះនាងក៍ជាតារាចម្រៀងម្នាក់ដែលស្ថិតនៅក្នុងចិត្តទស្សនិកជន ទាំងសម្លេងនិងទឹកចិត្តដ៏ល្អ បរិសុទ្ធចំពោះអ្នកដទៃ ៕




ដោយ ៖ គន្ធា


Tags: Sokun nisa Pech sophea Meas sok saphea