CamNews

កីឡាអន្តរជាតិ 

Arsene Wenger បង្ហាញពីយុទ្ធសាស្រ្ដតែមួយ គត់ដែលអាចទប់ទល់ជាមួយ ដៃគូរយប់នេះ បាន

ព័ត៌មានកីឡា៖ ដំណើរប្រកួតទឹកដីក្រៅលើកនេះ Arsenal នៅតែមានការព្រួយបារម្មណ៍ជាខ្លាំង បើទោះ​បីជា​ក្រុមធ្លាប់បានទទួលជ័យជំនះហើយម្ដងមែន ។ តែទោះជាយ៉ាងណាក៏ដោយ សម្រាប់ការរៀបចំ មុនពេល​ប្រកួត​ចូលមកដល់ លោក Arsene Wenger បានផ្ដែផ្ដាំ កីឡាកររបស់ខ្លួនជាសម្រេច ដើម្បីទទួលបាន​ជោគ​ជ័យជាលើកទី២។ 

លោក Arsene Wenger បានថ្លែងក្នុងសន្និសិតការសែតថា​ យុទ្ធសាស្រ្ដកាពារ នឹងក្លាយជាយុទ្ធសាស្រ្ដសំខាន់​បំផុត សម្រាប់ព្រឹត្ដការណ៍យប់នេះ ហើយម្យ៉ាងវិញទៀត គាត់គិតថា ក្រុម Arsenal មានកីឡាករជាច្រើន​ដែល មានបទពិសោធន៍យ៉ាងជ្រៅជ្រះផ្នែកខាងកាពារ ដូច្នេះហើយ គឺជាឱកាសដែលក្រុមត្រូវបង្ហាញ​ពីយុទ្ធសាស្រ្ដ​មួយនេះ ។​ ក្នុងការប្រកួត គាត់មិនចង់ឲ្យមាន កំហុសកើតឡើងដូចជាការពិន័យ​កាតលឿង រឺកំហុសផ្សេងៗទៀត ពោលក្រុមត្រូវតែរៀបចំឲ្យបានល្អ ជាមួយនឹងការប្ដេជ្ញាចិត្ដ ។ Arsenal កំពុងតែស្ថិតក្នុងចំនុចមួយ ដែល​ប្រសើរឡើងវិញបន្ដិចម្ដងៗ ហើយក៏គួរតែបន្ដធ្វើវាឲ្យល្អលើសពីនេះទៅទៀត ។​

តែទោះជាយ៉ាងណាក៏ សម្រាប់ក្រុមម្ចាស់ផ្ទះ ក៏មានការប្រុងប្រយ័ត្នជាមុនផងដែរ​ សម្រាប់ការប្រកួតនេះ ដោយឡែក លោក Pep Guardiola ក៏មានសង្ឃឹមថានឹងមិនឲ្យការបរាជ័យ មានជាលើកទី២ នោះទេសម្រាប់​ Bayern Munich ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ thesportreview


Tags: Sport News Arsenal Bayern Munich