ព័ត៌មានកំសាន្ត ៖ តារាសម្ដែងថៃរូបសង្ហា លោក Weir Sukollawat បានចេញមុខសារភាពថា ខ្លួនលោកផ្ទាល់ពិតជាបាននាំមិត្តស្រីរបស់ខ្លួននាង Bella Ranee ទៅដើរលេងនៅសមុទ្រ Pattaya មែន រួមទាំងបង្ហើបថា កំពុងព្យាយាមរកពេលវេលាជួបគ្នាឲ្យបានច្រើនជាងមុន ចំណែករឿងរៀបការវិញចាស់ទុំពុំប្រញាប់ប្រញាល់ឡើយ រីឯខ្លួនឯងផ្ទាល់ក៏នៅមិនទាន់គិតដល់រឿងនេះ ។
ដោយយោងតាមការបកស្រាយរបស់គេហទំព័រ kapook បានឲ្យដឹងថា មួយរយៈចុងក្រោយនេះមានព័ត៌មានជាច្រើនលេចឮថា គូស្នេហ៍តារាសម្ដែង លោក Weir Sukollawat និងនាង Bella Ranee ដែលបានប្រកាសបែកគ្នាកាលពីចុងខែកុម្ភៈកន្លងទៅនេះ ប៉ុន្តែទើបតែត្រលប់មកបង្កាត់ភ្លើងស្នេហ៍ជាមួយគ្នាវិញ ហើយមុននេះបន្តិចមានអ្នកគាំទ្របានសង្ស័យថា អ្នកទាំងពីរបានទៅដើរលេងសមុទ្រជាមួយគ្នា បន្ទាប់ពីរកកន្លែងផ្ទៃខាងក្រោយ (Background) ដែលអ្នកទាំង ២ បានបង្ហោះនៅលើគណនី instagram ផ្ទាល់របស់ពួកគេ ។
ក្រោយមកនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០១៦ នេះ លោក Weir Sukollawat បានចេញមុខទទួលស្គាល់ថា ពិតជាបានទៅដើរកម្សាន្តនៅមាត់សមុទ្រ Pataya ជាមួយ Bella ពិតមែន ហើយកំឡុងពេលនេះកំពុងព្យាយាមរកពេលវេលាជួបគ្នាឲ្យបានញឹកញាប់ជាងមុន ខណៈអ្នកទាំងពីរសុទ្ធតែរវល់រៀងៗខ្លួន ។
តារាសម្តែងវ័យ ៣១ ឆ្នាំរូបនេះបានបន្ថែមថា "រឿងរៀបការខាងចាស់ទុំមិនទាន់ប្រញាប់ប្រញាល់ឡើយ ហើយយើងទាំងពីរក៏មិនទាន់ត្រៀមខ្លួនដូចគ្នា ប៉ុន្តែក៏យល់ថា ដល់អាយុរៀបការហើយដែរ គ្រាន់តែខ្លាចរៀបការហើយមានរឿងមិនសប្បាយចិត្ត ព្រោះយើងមិនទាន់ត្រៀមខ្លួនរួចរាល់ ដូច្នេះពុំទាន់ហ៊ានកំណត់ពេលវេលាជាក់លាក់ណាមួយឡើយ" ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kapook