CamNews

តារា 

Davika ស្អប់មុខខ្លួនឯងខ្លាំង មុនពេលមិនទាន់វះកាត់កែសម្ជស្ស ព្រោះអាក្រក់ដល់កំពូល

ព័ត៌មានកំសាន្ត ៖ មិនគួរឲ្យជឿទាល់តែសោះថា តួឯកស្រីនៅក្នុងរឿង Pee Mak បានលាក់បាំងរឿងវះកាត់កែសម្ជស្សបានជិតឈឹងល្អយ៉ាងនេះទេ ។ 

តារាស្រី Davika មិនមែនជាតារាម្នាក់ដែលមានរូបសម្រស់ស្អាតពីកំណើតឡើយ ការពិតទៅនាងបានធ្វើការវះកាត់កែសម្ជស្សជាច្រើនលើក ទើបធ្វើឲ្យមានរូបសម្រស់ស្រស់ផូរផង់ដូចសព្វថ្ងៃនេះ ។ 

រឿងវះកាត់កែសម្ជស្សនេះ ត្រូវបានទម្លាយនៅក្នុងកិច្ចសម្ភាស៍មួយថា នាងបានធ្វើការវះកាត់កែសម្ជស្សជាច្រើនដង ទើបពេលនេះនាងមានមុខមាត់ស្រស់ស្អាត ហើយមូលហេតុដែលនាងមិនចង់ទម្លាយរឿងនេះ ពីព្រោះថា នាងមិនចង់រំលឹកនូវអតីតកាលទៀតទេ ព្រោះវាធ្វើឲ្យនាងស្អប់មុខខ្លួនឯង ។ 

កាលពីថ្ងៃទី ២ ខែសីហា ប៉ុន្មានថ្ងៃមុននេះ តារាសម្តែងវ័យក្មេង Davika បានបង្ហោះរូបថតជាច្រើនសន្លឹករបស់នាង នៅពេលដែលមិនទាន់វះកាត់កែសម្ជស្ស ទើបធ្វើឲ្យអ្នកនិយមលេងអិនធឺណិត ហួសចិត្តនឹង នឹកស្មានមិនដល់ នូវមុខរបស់នាងពេលដែលមិនទាន់វះកាត់ ។ 

បើចង់ដឹងថា អាក្រក់ ឬ ស្អាតសូមទៅទស្សនារូបថតទាំងនោះ នៅខាងក្រោមជាមួយ Camnews ទាំងអស់គ្នា ៕

ពេលវះកាត់ហើយ 





 

ពេលមិនទាន់វះកាត់ 








 


ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook


Tags: Davika Plastic surgery