CamNews

ព័ត៌មានអន្តរជាតិ 

ធ្លាយវីដេអូ ជាសាធារណៈ បុរសសង្ហា អះអាងថាខ្លួន ជា Kim Han Sol ជាកូនប្រុស Kim Jong Nam ដែលត្រូវសម្លាប់

ព័ត៌មានអន្តរជាតិ ៖ វីដេអូឃ្លីប មានថេរៈវេលាដ៏ខ្លីមួយ ត្រូវបានបង្ហោះឡើងជាសាធារណៈ ខណៈ បុរសម្នាក់នៅក្នុងវីដេអូនោះ ចេញមុខអះអាងថាខ្លួនគឺជា Kim Han Sol ដែលត្រូវជាកូនប្រុសលោក Kim Jong Nam ដែលត្រូវបានគេសម្លាប់ នៅអាកាសយានដ្ឋានអន្តរជាតិ ប្រទេសម៉ាឡេស៊ី កាលពីប៉ុន្មានសប្តាហ៍កន្លងទៅនេះ ។ 


ឃ្លីបវីដេអូ រយៈពេលខ្លីត្រឹមតែ ៤០ វិនាទីដែលមានចំណងជើងថា KHS Video ត្រូវបានបង្ហោះ ចូលទៅកាន់គេហទំព័រវីដេអូដ៏ល្បី Youtube នៃ Channel ផ្លូវការ នាយកដ្ឋានការពារជនស៊ីវិល Cheollima ឬ Cheollima Civil Defense កាលពីថ្ងៃអង្គារ ទី ៧ មីនា ដែលChannel ផ្លូវការ នោះហើយ បានធ្វើការទាក់ទងដោយផ្ទាល់ មកកាន់សារព័ត៌មាន សឹង្ហបុរី Channel NewsAsia  បន្ទាប់បង្ហោះវីដេអូជាផ្លូវការ និងជាសាធារណៈ ។ គួររំឮកថា តាមរយៈការគូសបញ្ជាក់នៅក្នុង ឃ្លីបវីដេអូ បុរសដែលអះអាងថា ខ្លួនគឺជា Kim Han Sol ដែលត្រូវជាកូនប្រុសលោក Kim Jong Nam នោះ បានស្រាយបំភ្លឺ ជាភាសាអង់គ្លេសឲ្យដឹងថា ៖  "My name is Kim Han Sol, from North Korea, part of the Kim family," the man says in the video. "My father has been killed a few days ago. I'm currently with my mother and my sister. We are very grateful to ...," he says, before the audio cuts off. He signs off by saying: "We hope this gets better soon." 



ក្នុងរយៈពេល ត្រឹមតែ ៤០វិនាទី ខណៈបង្ហាញខ្លួននៅក្នុងឃ្លីបវីដេអូ បុរសម្នាក់នោះ បានបង្ហាញ នូវលិខិតឆ្លងដែនរបស់ខ្លួន ដើម្បីបញ្ជាក់អត្តសញ្ញាណថាខ្លួនពិតជាកូនប្រុស លោក Kim Jong Nam ពិតប្រាកដមែន ប៉ុន្តែព័ត៌មានលម្អិតជាក់ស្តែង ត្រូវបានបិទដោយផ្ទាំងខ្មៅ ក្នុងលក្ខខ័ណ្ឌ សុវត្ថិភាពសាម៉ីខ្លួន។ 

របាយការណ៍ បញ្ជាក់ឲ្យដឹងថា សារព័ត៌មាន Channel NewsAsia បានបំភ្លឺជាមួយនឹងមន្រ្តីផ្លូវការ ដែលមានឈ្មោះថា Do Hee Youn ជាសកម្មជនមកពី សម្ព័ន្ធប្រជាពលរដ្ឋដើម្បីសិទ្ធិមនុស្សនៃអ្នកដែលគេចាប់ពង្រត់និងជនភៀសខ្លួនកូរ៉េខាងជើង ឬ the Citizens Coalition for Human Rights of Abductees and North Korean Refugees ឲ្យដឹងថា បុរសម្នាក់ដែលបានបង្ហាញខ្លួន នៅក្នុងឃ្លីប វីដេអូនោះ ពិតជាលោក Kim Han Sol ពិតប្រាកដមែន ៕

 

 



ប្រែសម្រួល ៖ កុសល

ប្រភព ៖ CNA

 

 


Tags: North korea South korea Kim Jong Un Kim jong nam