(ម៉ាឌ្រីដ)៖ កីឡាករខ្សែប្រយុទ្ធជួរមុខ Neymar ទាត់បាល់ពិន័យ ១១ម៉ែត្របានសម្រេច ១គ្រាប់ជួយ FC Barcelona ឈ្នះម្ចាស់ផ្ទះ Real Sociedad ១-០ យប់មិញនេះ សម្រាប់ជើងទី១ នៃពានរង្វាន់លំដាប់ទី២ អេស្ប៉ាញ Copa del Rey។
កីឡាករស្ថិតក្នុងក្រុមជម្រើសជាតិប្រេស៊ីល បានឲ្យក្រុមរបស់លោក Luis Enrique មានពន្លឺឡើងវិញនៅទឹកដីក្រៅផ្ទះ នៃវគ្គ៨ក្រុមចុងក្រោយជើងទី១ ដោយសារតែកីឡាករខ្សែការពាររបស់ម្ចាស់ផ្ទះ បានធ្វើឲ្យមានកំហុសក្នុងប្រអប់ គ្រោះថ្នាក់នាទីទី២០នោះនៅពហុកីឡដ្ឋាន Anoeta។
ក្រុមទាំងពីរនឹងត្រូវជួបគ្នាជាថ្មីក្នុងជើងទី២ ទៀត នៅរាត្រីថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយ ខណៈដែល Real Sociedad ត្រូវរកឲ្យបាន ១គ្រាប់សិន ចាំតថ្លៃជាមួយក្រុមការពារតំណែងជើងឯក FC Barcelona ស្របពេលដែល Atletico Madrid ធ្វើបានយ៉ាងល្អ ដោយបំបាក់ Eibar រហូតដល់ ៣-០ យប់មិញនេះដែរ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង