កូរ៉េខាងជើង ៖ ក្រុមមន្រ្តីសហរដ្ឋអាមេរិក បានប្រាប់សារព័ត៌មាន NBC ឱ្យដឹងថា ប្រទេសកូរ៉េខាងជើង កំពុងផលិតកាំជ្រួចមីស៊ីលជាបន្ដបន្ទាប់ ដោយមានកាំជ្រួចមីស៊ីលមួយចំនួន កំពុងធ្វើការពិសោធន៍ ដើម្បីបង្ហាញរដ្ឋបាលរបស់លោក Trump ថា ប្រទេសនេះ កំពុងរីកសម្រើនផ្នែកសព្វាវុធ នៅលើឆាកអន្ដរជាតិ ។ មន្រ្តីពីររូប បាននិយាយថា ចំណុចនេះហាក់ដូចជា មិនមានសារៈសំខាន់ ចំពោះរបបរបស់លោក គីម ជុងអ៊ុន នោះទេ មិនថា ការធ្វើតេស្តនេះ ជោគជ័យ ឬបរាជ័យឡើយ ហើយការធ្វើតេស្ដភាគច្រើន បានទទួលបរាជ័យ។
កាលពីថ្ងៃសុក្រ កាំជ្រួចមីស៊ីលមួយ ដែលមានសមត្ថភាព វាយប្រហារគោលដៅ នៅកូរ៉េខាងត្បូង បានបំផ្ទុះរយៈពេលប៉ុន្មាននាទី ក្រោយពីចាប់ផ្ដើមអនុវត្ដការធ្វើតេស្ដ ដែលធ្វើឱ្យរាយប៉ាយអំបែង នៅលើដី និងផ្ទៃសមុទ្រ។ មីស៊ីល ដែលមានឈ្មោះថា NK-17 គឺស្ថិតក្នុងចំណោមអាវុធ ដែលក្រុមមន្រ្តីបាននិយាយថា កូរ៉េខាងជើង បានចាប់ផ្តើមធ្វើតេស្ដ ដោយដឹងថា អាវុធធុននេះ មិនទាន់ផលិតរួចពេញបរិបូរណ៍នោះទេ ។
មន្ត្រីម្នាក់ បាននិយាយថា៖ «ពួកគេចង់បង្ហាញថា ពួកគេអាចធ្វើបាន "។ ពួកគេជឿថា ពួកគេបានរៀននូវអ្វី ដែលថ្មីពីគ្រប់ការធ្វើតេស្ដទាំងអស់ ដែលមានទាំងជោគជ័យ ឬបរាជ័យ "។ តាមពិត Musudan ដែលជាកាំជ្រួចមីស៊ីលទំនើបបំផុតរបស់កូរ៉េខាងជើង បានធ្វើតេស្តបរាជ័យ ៦ ដង ក្នុងចំណោមការធ្វើតេស្ដ ៨ ដង រួចទៅហើយ៕
ប្រែសម្រួល៖ ដេវីដ
ប្រភព ៖ NBC News