CamNews

ព័ត៌មានអន្តរជាតិ 

NASA រកឃើញភពថ្មីជាង ១០០ ស្ថិតនៅក្រៅប្រព័ន្ធព្រះអាទិត្យ

កាលពីថ្ងៃទី ១៨កក្កដា អ្នកវិទ្យាសាស្ដ្រអន្តរជាតិមួយក្រុម បានប្រកាសអំពីការរកឃើញភពថ្
មីចំនួន ១០៤ភព នៅខាងក្រៅប្រព័ន្ធព្រះអាទិត្យ ក្នុងនោះ មានភពចំនួន ៤ ដែលមានលក្ខណៈ
ស្រដៀងនឹងភពផែនដី។

ការរកឃើញខាងលើនេះ គឺមានការ “គាំទ្រ” ពីតេឡេស្កូបអវកាស Kepler នៃទីភ្នាក់ងារអវកាស
អាមេរិក (NASA) ក៏ដូចជាតេឡេស្កូបចំនួន ៤គ្រឿង ដែលមានទីតាំងនៅ Mauna Kea, Hawaii។

តារាវិទូ Evan Sinukoff មកពីសកលវិទ្យាល័យ Hawaii បានឱ្យដឹងថា ភាពសម្បូរបែបរបស់បណ្ដា
ភពថ្មីដែលទើបបានរកឃើញនេះ គឺគួរឱ្យភ្ញាក់ផ្អើល។ តារាវិទូនេះបន្តថា មានភពជាច្រើន មាន
ទំហំធំជាងផែនដីពីរដង ហើយវាហោះជុំវិញ ក្បែរព្រះអាទិត្យរបស់វា ប៉ុន្តែ បណ្ដាភពនេះ មាន
កំដៅឡើងដល់ជាង ១០០០អង្សាសេ។

ក្នុងចំណោមភពថ្មីដែលទើបរកឃើញ មានភពចំនួន ២១ស្ថិតនៅក្នុងតំបន់ដែលអាចនឹងមានជីវិត
រស់នៅ ពោលគឺវានៅឆ្ងាយពីព្រះអាទិត្យរបស់វា ដែលអាចអនុញ្ញាតឱ្យមានទឹក និងការរីកចម្រើន
នៃជីវិត។ ក្នុងចំណោមភពចំនួន ២១នេះ ក៏មានភពចំនួន ៤ មានដី និងថ្ម ស្រដៀងនឹងផែនដី ហើយ
វាធំជាងផែនដី ពី ២០ ទៅ ៥០%។ ភពទាំងនេះ ស្ថិតនៅក្បែរគ្នា និងវិលជុំវិញព្រះអាទិត្យតែមួយ
របស់វា ដែលមានចម្ងាយប្រមាណជា ៤០០ឆ្នាំពន្លឺពីផែនដី។

គិតមកដល់បច្ចុប្បន្ន ក្រុមអ្នកវិទ្យាសាស្ដ្របានរកឃើញភពចំនួនជិត ៥០០០ ក្នុងចំណោមនេះ មាន
ភពចំនួន ៣២០០ ត្រូវបានគេទទួលស្គាល់ជាផ្លូវការ។

ប្រែសម្រួល ៖ បុត្រា


Tags: NASA ភព ផ្កាយ ភពដូចផែនដី