(ភ្នំពេញ)៖ លោកគ្រូ អ្នកគ្រូ បង្រៀននៅសាលាបឋមសិក្សាជម្ពូវ័ន ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ០១៦នេះ បាននាំគ្នាធ្វើកូដកម្ម មិនចូលបង្រៀន ដោយសារតែថ្នាក់លើ គឺមន្ទីរអប់រំ យុវជននិងកីឡា បានធ្វើការផ្លាស់ប្តូរនាយករង២នាក់ ទៅសាលាផ្សេងវិញ ។
ក្រោយមានបាតុភាពនេះ កើតឡើងគេសង្កេតឃើញ វត្តមានលោក ហែម ដារិទ្ធ អភិបាលខណ្ឌ និងអភិបាលរង ឃឹម ស៊ុនដា បានចុះទៅ សម្របសម្រួលនិងស្នើសុំឲ្យលោកគ្រូ អ្នកគ្រូ ចូលបង្រៀនជាធម្មតាឡើងវិញ រង់ចាំការសម្រេចពីថ្នាក់ដឹកនាំសាលារាជធានីភ្នំពេញ និងមន្រ្តីមន្ទីរអប់រំ។
ភ្នាក់ងារ Fresh News បានរាយការណ៍ថា លោកគ្រូ អ្នកគ្រូ ទាំងអស់ដែលបង្រៀននៅសាលាបឋមសិក្សាមួយនេះ បាននាំផ្តិតមេដាយ ប្រឆាំងការផ្លាស់ប្តូរនាយករង២នាក់ គឺលោកលោក ខាត់ សេងលី ទៅសាលាបឋមសិក្សាសុភមង្គល និងលោក កែវ គង់ ទៅសាលា បឋមសិក្សាពូនភ្នំ ។
តាមរយៈបដាដែលពួកគេកាន់ ឈរនៅលោកគ្រូ អ្នកគ្រូ បានសរសេរថា តើគាត់មានកំហុសអ្វីខ្លះ? សូមរកកំហុសឲ្យច្បាស់? តើមានការ ប្រជុំគ្រូៗដែររឺទេពីការដកនេះ? ខ្ញំអត់ប្រឆាំងនឹងចំណាត់ការរបស់មន្ទីរទេ តែខ្ញំសូមសំណូមពរឲ្យនាយករងទាំង២នៅសាលាបឋមសិក្សា ជម្ពូវ័ន ដដែលពីព្រោះគាត់ដឹកនាំសាលានេះ តាំងពីកវែក កឆ្នាំង មិនដែលមានភាពល្អក់កករ ជាមួយគ្រូណានោះទេ...។
លោក ឃឹម ស៊ុនសូដា អភិបាលរងខណ្ឌ បានប្រាប់អង្គភាព Fresh News ថា ក្រោយមានការសម្របសម្រួលពីអភិបាលខណ្ឌ និងលោករួចមក ដែលសុំឲ្យពួកគាត់ចូលបង្រៀន ជាធម្មតាឡើងវិញ រង់ចាំដីកាដោះស្រាយពីអភិបាលរាជធានីភ្នំពេញ ហើយលោកគ្រូ អ្នកគ្រូទាំងអស់ក៏ បានសម្រចចូលបង្រៀនវិញហើយ។
សូមបញ្ជាក់ថា នាពេលកន្លងទៅមានមតិមួយចំនួនបានលើកឡើងថា មានភាពច្របូកច្របល់ បរិយាកាស ពោរពេញទៅដោយភាពអ័ព្វអួរ បន្ទាប់ពី នាយកសាលា បឋមសិក្សាជម្ពូវ័ន ដែលទើបមកកាន់តំណែងថ្មី បាន១ឆ្នាំ ជំនួសពីលោកនាយកសាលាចាស់ ចូលនិវត្តន៍ បង្កបញ្ហា នាំឲ្យបុគ្គលិកសិក្សាសឹងទូទាំងសាលា ប្រេះឆាជាមួយនាយកថ្មី ដោយសារមានការប្រកាន់បក្ខពួកនិយម ធ្វើឱ្យលោកគ្រូអ្នកគ្រូមិនពេញចិត្ត រហូតមកដល់ពេលនេះ ភាពរង្គោះរង្គើកាន់តែរីកធំឡើងៗ ។
បន្ទាប់ពីទទួលពត៌មានក្រៅផ្លូវការមួយថា លោកនាយកថ្មី ប៉ុនប៉ងចង់កម្ចាត់ នាយករងចំនួន២នាក់ ចោលពីសាលាទើបគ្រូទូទាំងសាលា ចង់បះបោរលែងចូលបង្រៀន ធ្វើឱ្យសិស្ស ព្រួយបារម្មណ៍ ខ្លាចអត់មានគ្រូបង្រៀន ។
នាយកសាលាទើប៉ើងថ្មី ដែលគេស្គាល់ថា មានឈ្មោះ ស្វាយ សារុន អតីត ផ្លាស់ប្តូរមកពី សាលាខាងខេត្តតាកែវ បាន៤ឆ្នាំចូលបង្រៀននៅសាលាបឋមសិក្សាជម្ពូវ័ន បាន៣ឆ្នាំ ប្តូរទៅ បង្រៀននៅ វិទ្យាល័យជម្ពូវ័ន ១ឆ្នាំ ផ្នែកភាសារខ្មែររួចត្រូវបានតែងតាំងពីមន្ទីរ អប់រំរាជធានីភ្នំពេញ មកធ្វើជានាយកសាលាបឋមសិក្សា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ ៕
ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី
ក្រុមអង្គការសិទ្ធិមនុស្សសម្ដែងការមិនយល់ស្របចំពោះការផ្ដន្ទាទោសដាក់ពន្ធនាគារ ដែលអនុវត្ដចំពោះអ្នកកាសែតប្រជាជនមួយរូបគឺ អ្នកស្រី .......
យោងតាមការរាយការណ៍របស់ Reuters កាលពីថ្ងៃចន្ទ រដ្ឋអាជ្ញាអ៊ុយក្រែនកំពុងបើកការស៊ើបអង្កេតលើលោក Oleksandr Tupytskyi ប្រធាន.......
ធំឡើងកាលណា សម្ពាធស្ពាយតាមក៏មិនតូចដែរ។ ខ្សែជីវិតតែងតែមិនទៀង ជួនជោគជ័យ ជួនបរាជ័យ តែកម្លោះសង្ហាទីក្រុងម្នាក់នេះ គ្មានឡើយ......
ទឹកផ្លែឈើលាងសម្អាតជាតិពុល ត្រូវបានអ្នកជំនាញវេជ្ជសាស្រ្ដជាច្រើន ណែនាំឱ្យពិសា ដើម្បីកម្ចាត់ជាតិពុល ពីក្នុងរាងកាយ........
លោក Mik Thongraya កញ្ញា Preaw Tussaneeya និងកញ្ញា Pupe Kessarin ចាប់ផ្ដើមថតខ្សែភាពយន្ដភាគថ្មីរឿង.....
ខាងក្រោមនេះ គឺជាតារាស្រីថៃដ៏ស្រស់ស្អាត ដែលឈានដល់អាយុ ៤០ ឆ្នាំ នៅឆ្នាំនេះ....
ដើម្បីស្វាមគន៍នៃការបើកដំណើរការឡើងវិញ រោងភាពយន្តមានរឿង ៤ ត្រៀមសម្រាប់ចាក់បញ្ចាំង។ ភាពយន្តទី ១ គឺរឿង Animation មាន.....
ខាងក្រោមនេះ គឺជាកំពូលតារាស្រីថៃទាំង ៣ រូប ជាមួយអ្នកគ្រប់គ្រងជាទីស្រឡាញ់របស់ពួកគេ ........
ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្ដិជនបរទេសរបស់ក្រសួងរតនាគារអាមេរិក កាលពីថ្ងៃសុក្រ បានដាក់ទណ្ឌកម្មមេដឹកនាំយោធាលោក........
កូរ៉េខាងជើង បានបង្ហាញនូវគ្រាប់មីស៊ីលផ្លោងបាញ់ចេញពីនាវាមុជទឹកប្រភេទថ្មី ដែលប្រព័ន្ធផ្សាយរដ្ឋ បានចាត់ទុកថា.......