(ក្រុងឡុងដ៍)៖ ក្រុមមេឃខៀវ Manchester City របស់របស់អង់គ្លេស ប្រុងជើងការ ដើម្បីសងសឹកក្រុមអ្នកមានបុណ្យ FC Barcelona របស់អេស្ប៉ាញក្នុងជើងទី២ នៃក្របខណ្ឌកំពូលអឺរ៉ុប UEFA Champions League ម៉ោង ២៖៤៥នាទីរំលងអាធ្រាត្រយប់នេះ (ម៉ោងនៅកម្ពុជា) ខណៈជើងទី១បានចាញ់ស្ពឹកមុខ ៤-០ ដាច់ក្នុងទឹកដី Camp Nou។
ក្រុមដែលកំពុងឈរនៅកំពូលតារាងនៃ Premier League ទើបតែបានយកឈ្នះក្រុមម្ចាស់ផ្ទះ West Bromwich Albion កាលពីសប្តាហ៍មុនក្រោមលទ្ធផល ៤-០ ក្នុងសប្តាហ៍ទី១០ជើងទី១ តែក្រុមមួយនេះបានអវត្តមានកីឡាករខ្សែ ការពារ Vicent Kompany និងខ្សែបម្រើប្រយុទ្ធ Kevin De Bruyne ដោយសារតែបញ្ហារបួស គ្រាដែលខ្សែប្រយុទ្ធលេខ១ Sergio Aguero ហាក់លេងឡើងជើងបន្តិចវិញហើយ ដើម្បីស្រោចស្រង់ក្រុមក្នុងពហុកីឡដ្ឋាន Etihad រាត្រីនេះ។
ងាកមកចាប់អារម្មណ៍ដែលកំពុងឈរនៅកំពូលតារាងនៃពូល C អ្នកមានបុណ្យវិញ កំពុងតែលេងដោយទំនុកចិត្តឆ្លងកាត់៣ប្រកួតសន្សំពិន្ទុ ឈ្នះទាំងអស់ មិនដែលចាញ់ និងស្មើឡើយ និងកំពុងពេញជើង គ្នាល្អណាស់មាន Neymar, Suarez និង Messi ជាដើម តែកីឡាករខ្សែបម្រើប្រយុទ្ធ Iniesta និងខ្សែការពារ Gerrard Pique អវត្តមាន ដោយសារបញ្ហារបួស៕
រូបភាពកាលពី Barcelona យកឈ្នះ Man City ក្នុងជើងទី១
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង