CamNews

កីឡាអន្តរជាតិ 

Messi ចង់ឲ្យក្រុម​ ប្រើការចាប់អារម្មណ៍ តាមផ្ទេរយកជើងប្រយុទ្ធ Man United

ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធ ដ៏ឆ្នើមបំផុតរបស់ Barcelona មានចំណាប់អារម្មណ៍ចង់ ឲ្យក្លឹប ធ្វើការទំនាក់​ទំនង បោះទុនលើទីផ្សារផ្ទេរចេញរបស់ ខ្សែប្រយុទ្ធរបស់ Man United ឈ្មោះថា Di Maria ខណៈដែលកីឡាករ ទទួចផ្ទេរចេញនារដូវកាលខាងមុខនេះ។ 

យោងតាមការចុះផ្សាយរបស់ គេហទំព័រមួយ មានឈ្មោះ sportwitness.ning បានលើកឡើងថា ខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ Barcelona បានមានបំណងជម្រុញឲ្យក្រុមសម្រេចចិត្ដដេញថ្លៃផ្ទេរយក​កីឡាករ ​Sergio Aguero ក្រោយពីប្រកួត World Cup ប៉ុន្ដែក្រុម​មិនយល់ព្រម ប៉ុន្ដែបែជាមកចុះទិញខ្សែប្រយុទ្ធ Liverpool ទៅវិញគឺកីឡាករ ​Luis Suarez ហើយឥលូវរហូតមកទល់ពេលនេះ កីឡាករ ក៏បានមើលឃើញ​ម្នាក់ទៀតហើយ គឺ កីឡាករ Di Maria ខណៈក្នុងកី្ដបំណងចង់ឲ្យក្រុម ត្រៀមដេញថ្លៃយកដូចគ្នា។ 

គ្រប់យ៉ាងដែល Messi បានពន្យល់ប្រាប់ទៅដល់ក្លឹបទាំងប៉ុន្មាន ស្ថិតក្នុងគោលបំណងមួយគឺ ចង់ឲ្យក្រុម​តាមប្រមាញ់យក Di Maria ដោយចង់មានឱកាសឈរជើងក្នុងក្រុមជាមួយគ្នា​ ហើយអ្វីដែលកាន់តែសំខាន់​ទៀត​នោះ កន្លងមកតាមការមើលឃើញ មនុស្សដែល Messi បានឧទ្ទេសនាម គឺសុទ្ធតែស្ថិតក្នុងក្រុមជម្រើសជាតិ អាហ្ស៊ង់ទីន ដូចគ្នា ។ 

មួយរយៈក្រោយ​នេះ Barcelona កំពុងតែស្ថិតក្នុងការតាមដាន ស៊ើបអង្កេត លើរឿងក្ដីទាក់ទងថ្នាក់ដឹកនាំ​កំពូលពាក់ព័ន្ធតម្លៃទីផ្សារកីឡាករ និង បញ្ហាកេងប្រវ័ញបា្រក់ ពន្ធ ។ ប៉ុន្ដែមិនជាថ្វីនោះ ទេ​សម្រាប់ Di Maria​ ម្នាក់សំខានឲ្យតែកីឡាករ ពិតជាត្រូវបានការចូលចិត្ដពិតប្រាកដមែននោះ ។ 


ដោយៈ អឿ អ៊ុុយ

ប្រភព៖ sportwitness.ning


Tags: Sport News Messi Di Maria