CamNews

តន្រ្តី 

ក្បាច់រាំរបស់ EXO Growl ត្រូវបានគេរកឃើញថា រាំត្រូវម៉ាច់ជាមួយ បទថ្មីរបស់ BTOB (វីដេអូខាងក្នុង)

កាលពីលើកមុន ក្រុម SHINee ត្រូវបានគេ ស្គាល់ច្រើនតាមរយៈ វីដេអូមួយដែល មានឈ្មោះថា "​ Magic Dance " ហើយឥលូវនេះ វាបានធ្លាក់មកដល់ លើក្រុមសិស្សប្អូន EXO ម្តងហើយ ។ Magic Dance គឺជាវីដេអូ បង្ហាញនូវក្បាច់រាំ របស់ក្រុមណាមួយ ហើយដាក់បទផ្សេងចូលវិញ ហើយនៅតែ​ រាំត្រូវទៀត ។



ថ្មីៗនេះ មានវីដេអូ ថ្មីមួយបាន ផុសឡើងលើ Youtube ដែលទាក់ទាញការ ចាប់អារម្មណ៍ ទាំងអ្នក គាំទ្រក្រុម EXO និង BTOB ។ វីដេអូនោះ គឺគេឃើញវីដេអូ ក្បាច់រាំរបស់ EXO តែដាក់ភ្លេងរបស់ក្រុម BTOB បទ " Beep Beep " វិញ ។ ទស្សនិកជន មានការភ្ញាក់ផ្អើលថា ហេតុអ្វីបទទាំង ២ នេះត្រូវគ្នា ល្អម្ល៉េះ គ្រាន់តែចាប់ផ្តើម ភ្លេងភ្លាម វីដេអូក៏រាំត្រូវភ្លាម ផងដែរ ។


វីដេអូនេះ បានក្លាយជា ប្រធានបទ ដ៏ក្តៅគគុក មិនត្រឹមតែ EXO និង BTOB នោះទេ សូម្បីតែ អ្នក ស្តាប់ចំរៀង ទូទៅ ក៏និយាយពីរឿង នេះដែរ ៕

 

ប្រែសម្រួល ៖ លីលី
ប្រភព ៖ allkpop 


Tags: kpop star idol singer band group exo