ការរក្សាសម្រស់ ឬមុខមាត់ឱ្យនៅក្មេងជាងវ័យគឺជាការស្រមៃរបស់មនុស្សគ្រប់គ្នា ប៉ុន្ដែនារី
ជនជាតិកូរ៉េខាងត្បូងម្នាក់ អាយុ ២០ឆ្នាំ បែរជាជួបការលំបាក ដោយសារតែមុខមាត់ដូចកូន
ក្មេងរបស់នាងទៅវិញ។
បង្ហាញខ្លួននៅក្នុងកម្មវិធីទូរទស្សន៍ដ៏ល្បីល្បាញមួយរបស់កូរ៉េខាងត្បូង នារីវ័យ ២០នេះ បាន
ថ្លែងពីការលំបាករបស់ខ្លួន ដោយសារតែមានមុខមាត់ដូចជាកូនក្មេងរៀនថ្នាក់ទី ៥ ឬទី ៦។
នៅពេលព្យាយាមរកការងារធ្វើ នាងតែងត្រូវបានគេបដិសេធ ហើយពេលរកមិត្តប្រុសក៏មាន
ការលំបាក។ ជាងនេះទៅទៀត មានសិស្សបឋមខ្លះ ពេលបានជួបនាង ពួកគេស្រែងសួរថា ៖
"ឯងរៀនថ្នាក់ណា?"។ល។
ក្រៅពីនេះ នៅពេលនាងដើរលេងជាមួយមិត្តភក្ដិ នាងតែងត្រូវបាននគរបាល ហៅឱ្យឈប់
ដើម្បីសួរនាំ និងសុំមើលអត្តសញ្ញាណប័ណ្ណ។
ដើម្បីជួយនារីនេះ ឱ្យមានមុខមាត់ចាស់ជាងនេះបន្ដិច គណកម្មការនៃកម្មវិធីទូរទស្សន៍ខាងលើ
បានអញ្ជើញសមាជិករបស់ក្រុមចម្រៀងដ៏ល្បីមួយនៅកូរ៉េ ដើម្បីផ្ដល់ជាយោបលក្នុងការតុបតែង
ខ្លួន។ ប៉ុន្ដែការខិតខំរបស់ពួកគេ បានត្រឹមតែធ្វើឱ្យនារីម្នាក់នេះ ក្លាយពី "ក្មេងប្រុសម្នាក់" មកជា
"ក្មេងស្រី" តែប៉ុណ្ណោះ។
![](/FileManager/Articles/mce/2013/1/22/thieu-nu-20-khon-don-vi-guong-mat-giong-tre-tieu-hoc-22-01-2013--08-50-41.jpg)
មុនពេលតុបតែងខ្លួន
![](/FileManager/Articles/mce/2013/1/22/thieu-nu-20-khon-don-vi-guong-mat-giong-tre-tieu-hoc២-22-01-2013--08-51-02.jpg)
បន្ទាប់ពីបានតុបតែងខ្លួន
![](/FileManager/Articles/mce/2013/1/22/thieu-nu-20-khon-don-vi-guong-mat-giong-tre-tieu-hoc៣-22-01-2013--08-51-25.jpg)
ពិធីករ និងនារីអាយុ ២០
ដោយ ៖ សីហា
ប្រភព ៖ k14