ថ្ងៃនេះ តុលាការ កូរ៉េខាងត្បូង បានប្រកាសសាលក្រមដាក់ទោសបុរសម្នាក់អោយជាប់ពន្ធ
នាគារអស់មួយជីវិត បន្ទាប់ពីបានរកឃើញថា បុរសត្រកូល គីម នេះបានសម្លាប់មិត្តស្រីរបស់
ខ្លួន ដែលកាលដើមឡើយ នគរបាលបានយល់ថា នារីរងគ្រោះនោះ ស្លាប់ដោយសារការស្ទះ
ដង្ហើម នៅពេលញ៉ាំម៉ឹកឆៅ។
កាលពីខែ មេសា ឆ្នាំ ២០១០ គូស្នេហាមួយគូន បាននាំគ្នាឡើងសណ្ឋាគារមួយកន្លែងនៅក្រុង
Incheon ព្រមទាំងបានទិញម៉ឹកឆៅពីរក្បាលដើម្បីធ្វើជាអាហារ។ ខណៈកំពុងញ៉ាំម៉ឹកឆៅនោះ
បុគ្គលិកសណ្ឋាគារក៏បានទទួលទូរស័ព្ទពីបន្ទប់របស់គូស្នេហានេះ ពេលទៅដល់កន្លែងកើត
ហេតុ ទើបគេបានឃើញនារីរងគ្រោះ ត្រូវស្ទះដង្ហើម ក្រោយមកក៏បានស្លាប់។
ជាធម្មតាការញ៉ាំម៉ឹកឆៅ អាចនឹងបង្កអោយផ្លូវដង្ហើមមានបញ្ហា ដោយសារតែដៃម៉ឹកអាចនឹង
ជាប់នៅក្នុងបំពង់ខ្យល់ ព្រោះសរសៃរបស់វាមិនទាន់ងាប់អស់។ ម្យ៉ាងទៀត បន្ទាប់ពីបានធ្វើ
កោសល្យវិច័យ នគរបាលក៏បានរកឃើញដៃម៉ឹកមួយជាប់ក្នុងបំពង់ក ដូច្នេះពួកគេក៏សន្និដ្ឋាន
ថា នាងស្លាប់ដោយសារញ៉ាំម៉ឹកនេះ។
ក្រោយមក ដោយសារតែបានដឹងថា កូនស្រីរបស់ខ្លួនទើបតែបានចុះឈ្មោះទិញប័ណ្ណធានា
រ៉ាបរងជីវិត តម្លៃ ១៨៩,៤០០ដុល្លារអាមេរិក ដែលបុរសត្រកូល គីម(ជនល្មើស) នេះជាអ្នកនឹង
ទទួលបានប្រាក់នោះ(ប្រសិនអ្នកទិញប័ណ្ណធានារ៉ាបរងស្លាប់) ឪពុករបស់នារីរងគ្រោះក៏ស្នើរ
អោយធ្វើការស៊ើបអង្កេតសាជាថ្មី។
បន្ទាប់ពីបានធ្វើការស៊ើបអង្កេត និងរកឃើញភ័ស្ដុតាងដែលគួរអោយជឿជាក់ ក្រុមនគរបាល
មានសមត្ថកិច្ចក៏បានអះអាងថា នារីរងគ្រោះស្លាប់ដោយសារក្រណាត់។
AFP ដកស្រង់សំដីរបស់អ្នកតំណាងតុលាការ បានអោយដឹងថា ៖ "មូលហេតុដែលនាំអោយ
នាងស្លាប់នោះ គឺក្រណាត់។ នារីរងគ្រោះ គឺមានការពិបាកទំពារណាស់ទៅហើយ នៅពេល
ញ៉ាំម៉ឹក ប៉ុន្ដែវាមិនសមហេតុផលសោះ នៅពេលនាងអាចញ៉ាំម៉ឹកឆៅមួយធំ ដោយមិនបាន
កាត់វាជាដុំតូចៗ"។
បច្ចុប្បន្ន គេនៅមិនទាន់ដឹងថា ជនល្មើសត្រកូល គីម នោះនឹងធ្វើការប្ដឹងឧទ្ធរណ៍ ឬយ៉ាងណា
នោះទេ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ AFP/ VE