កូរ៉េខាងជើង និងកូរ៉េខាងត្បូង តាំងពីយូរណាស់មកហើយ តែងតែជារឿងរ៉ាវដែលប្រកបដោយភាពផ្ទុយគ្នាស្រឡះ ហើយប្រការនេះ កាន់តែត្រូវបានគេយល់ច្បាស់ នៅពេលមើលទៅលើរូប
ភាពដែលថតពីស្ថានិយអវកាសអន្ដរជាតិ (ISS) កាលពីពេលថ្មីៗនេះ។
ក្នុងពេលហោះកាត់តំបន់អាស៊ីខាងកើត ក្រុមអវកាសចរ នៃស្ថានិយអវកាសអន្ដរជាតិ (ISS) បានថតយកទិដ្ឋភាពនៃប្រទេសកូរ៉េខាងជើង និងកូរ៉េខាងត្បូង នៅពេលយប់។ រូបថតមួយសន្លឹកនេះ
បានបង្ហាញថា នៅក្នុងទឹកដីកូរ៉េខាងត្បូង គឺពេញដោយពន្លឺអំពូលភ្លើង ចំណែកកូរ៉េខាងជើង សុទ្ធសឹងតែមានពណ៌ខ្មៅ រកមើលអ្វីមិនយល់។
អធិប្បាយអំពីរូបថតនេះ ទីភ្នាក់ងារអវកាសអាមេរិក NASA បានសរសេរថា ៖ “តំបន់ដីដែលមាន
ភាពងងឹត មើលទៅដូចទៅនឹងសមុទ្រដែលតភ្ជាប់សមុទ្រលឿង ជាមួយសមុទ្រជប៉ុន។ រដ្ឋធានី
ព្យុងយ៉ាង មានសភាពដូចជាកូនកោះមួយ បើទោះជាមានប្រជាជន ៣,២៦លាននាក់”។
យោងតាមធនាគារពិភពលោក (World Bank) កូរ៉េខាងជើង ប្រើប្រាស់អាគ្គីសនីជាមធ្យម ត្រឹមតែ
ប្រហែល ៧៣៩គីឡូវ៉ាត សម្រាប់មនុស្សម្នាក់ ក្នុងឆ្នាំ ២០១១ ខណៈដែលកូរ៉េខាងត្បូង ប្រើប្រាស់ ១០,១៦២គីឡូវ៉ាត សម្រាប់មនុស្សម្នាក់ដូចគ្នា។
រូបថតថ្មីៗនេះបំផុត ត្រូវបានថតកាលពីខែមុន ហើយត្រូវបាន NASA បញ្ចេញជាសាធារណៈ
កាលពីថ្ងៃទី ២៤កុម្ភៈ បានបញ្ជាក់ថា កូរ៉េខាងជើង ហាក់មិនបានផ្លាស់ប្ដូរអ្វីទាំងអស់ ក្នុងអំឡុង
ពេល ១០ឆ្នាំមកនេះ។
កាលពីឆ្នាំ ២០០២ រដ្ឋមន្ដ្រីការពារជាតិអាមេរិក កាលណោះគឺលោក Donald Rumsfeld បានបញ្ចេញរូបថតមួយសន្លឹក ដែលថតបានពីផ្កាយរណប ក៏បានបង្ហាញអំពីប្រការប្រហែលគ្នានេះ
នៅកូរ៉េខាងជើង នាពេលយប់ នោះគឺ ប្រទេសនេះ ស្ថិតក្នុងភាពងងឹតទាំងស្រុង រៀងរាល់យប់៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Nasa/Youtube