CamNews

យល់ដឹង 

កូរ៉េខាងត្បូង៖លាងជើង ថើបជើងប្រពន្ធដើម្បីបង្ហាញ ពីសេចក្ដីស្នេហា

ពិធីលាងជើងអោយប្រពន្ធត្រូវបានធ្វើឡើងកាលពីថ្ងៃទី ២១ឧសភាកន្លេងទៅ នៅក្រុង
សេអ៊ូល ប្រទេសកូរ៉េខាងត្បូង ដែលបានទាក់ទាញគូស្វាមី ភរិយាយ៉ាងច្រើនមកចូលរួម។

ក្នុងពិធីនេះ បុរសជាស្វាមីនឹងលាងជើងអោយប្រពន្ធ ហើយបុរសមួយចំនួនក៏ថែមទាំង
ថើបជើងរបស់ប្រពន្ធផងដែរដើម្បីបង្ហាញពីសេចក្ដីស្នេហាដ៏ជ្រាលជ្រៅរបស់ខ្លួន។ គោល
បំណងនៃពិធីនេះគឺដើម្បីបង្កើតទំនាក់ទំនងល្អរវាងស្វាមី និងភរិយា។ យុវវ័យដែលបាន
ចូលរួមក្នុងពិធីនេះមានការរីករាយ និងគាំទ្រយ៉ាងខ្លាំងចំពោះសកម្មភាពខាងលើ។

ពិធិបែបនេះ ត្រូវបានគេមើលឃើញថា ជាសកម្មភាពមួយដែលមិនត្រឹមតែជួយធ្វើអោយ
ទំនាក់ទំនងស្នេហាបានល្អប្រសើរជាងមុនប៉ុណ្ណោះទេ តែវាថែមទាំងជាពិធីមួយបង្ហាញ
ពីការយកចិត្តទុកដាក់ និងការគោរពស្ដ្រីផងដែរ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ ICPress


Tags: korea lifestyle