CamNews

ប្លែកៗ 

សមាជិក​សភា​ម្នាក់ ជាប់​គុក​២​ឆ្នាំ ក្រោយ​ពី​រង​ការ​ចោទ​ប្រកាន់​ថា ទិញ​​មាន់​បំពង សូក​ប៉ាន់​អ្នក​បោះ

(រ៉ូម៉ានី)៖ សមាជិកសភានៅប្រទេសរ៉ូម៉ានីម្នាក់ ត្រូវបានរងការចោទប្រកាន់ពីបទសូកប៉ាន់ បន្ទាប់ពីត្រូវចាប់បានថា លោក​ផ្តល់​មាន់​បំពង​ដែល​មាន​តម្លៃ​រាប់​ពាន់ ផោនទៅដល់ប្រជាជន ដើម្បីអូសទាញសន្លឹកឆ្នោត ។

ពេលនេះលោក Florin Aurelian Popescu សមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យសេរីនិយម បានលាលែងពីមុខតំណែង​ហើយ ក្រោយ​ពី​លោក​រង​ការ​ចោទ​ប្រកាន់​ថា បានកុំម្ម៉ង់សាច់មាន់បំពងជាច្រើនពីភោជនីយដ្ឋានមួយ ដែលចំណាយ​ប្រាក់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ ១៣០,០០០​ផោន​ ប្រហែលនឹង ១០០,០០០ដុល្លារ ដើម្បីផ្តល់ជាអាហារចែកប្រជាជនណា​ដែល​យល់​ព្រម​បោះ​ឆ្នោត​ឲ្យ​គាត់ ។

ការចែកសាច់មាន់បំពងដល់ប្រជាជននេះត្រូវបានគេជឿថា ធ្វើឡើងក្នុងបំណងអូសទាញយកសន្លឹកឆ្នោតពីពួកគេដើម្បី Popescu ទទួល​បាន​កៅអី​ក្នុង​សភា ប៉ុន្តែករណីនេះបានចូលដល់តុលាការហើយ បន្ទាប់ពីមានភស្តុតាងគ្រប់គ្រាន់​តុលាការ​បាន​កាត់​ទោស​សមាជិក​សភា​រូបនេះ ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​២ឆ្នាំ​ពី​បទ​សូក​ប៉ាន់ ៕





 

ផ្តល់សិទ្ធដោយ ៖  ហ្វ្រេសញូវអាស៊ី



Tags: unbelievable news