CamNews

តារា 

ស្ទាយថ្មីរបស់តារាចម្រៀង សម្លេងមាសអ្នកនាង ពេជ្រ សោភា ពិតជាមិនធម្មតាមែន គួរឲ្យចាប់អាម្មណ៍ខ្លាំងណាស់

ព័ត៌មានកំសាន្ត ៖ តារាចម្រៀងសម្លេងមាសអ្នកនាង ពេជ្រ សោភា ​និងបុរសសង្ហា លោក ងួន ចាន់ដេវីត កាលពីពេលថ្មីៗនេះបានធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូង ដើម្បីប្រគុំតន្រ្តីដែលមានឈ្មោះថា Dream Concert នៅទីក្រុងអាន់សាន ។ 

គួររំលឹកឲ្យដឹងថា កាលពីពេលថ្មីៗនេះ តារាច្រៀងសម្លេងមាសអ្នកនាង ពេជ្រ សោភា មិនទាន់ទទួលបាននូវសុខភាពល្អប្រសើរនូវឡើយទេ ប៉ុន្តែក្នុងនាម អ្នកនាងជាអ្នកសិល្បមួយរូប អ្នកនាងតែងតែខិតខំប្រឹងប្រែធ្វើយ៉ាងណាឲ្យទស្សនិកជន និងក្រុមអ្នកគាំទ្រជាច្រើនមានចិត្តសប្បាយរីករាយ ទោះបីជាអ្នកនាង ពេលនេះកំពុងតែមានជំងឺនៅក្នុងខ្លួនក៍ដោយចុះ ។ 

អ្នកនាង ពេជ្រ សោភា មិនដែលធ្វើឲ្យក្រុមអ្នកគាំទ្ររបស់ខ្លួនខកបំណងចំពោះរូបនាងឡើយ ដោយសារតែការបង្ហាញខ្លួនដ៏កម្ររបស់អ្នកនាង និងស្នាមញញឹមដ៏ស្រស់ស្អាត បូករួមទាំងការតុបតែងខ្លួន និងម៉ូតសក់ថ្មី ធ្វើឲ្យក្រុមអ្នកគាំទ្រនៅឯប្រទេសកូរ៉េមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងជាទីបំផុត ដោយសារតែប្រជាជននៅទីនោះគិតថា នឹងមិនមានវត្តមានរបស់អ្នកនាងចូលរួមឡើយ ដោយសារតែជំងឺរបស់នាង ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ អ្នកនាង ពេជ្រ សោភា នៅតែមិនបោះបង់ និងមិនធ្វើឲ្យអ្នកគាំទ្ររបស់នាងមានអាក់អន់ស្រពោន់ចិត្តនោះឡើយ ៕







ដោយ ៖ គន្ធា


ប្រភព ៖ ហ៊្វេសប៊ុក


Tags: Pich sophea G-Davith