CamNews

ព័ត៌មានអន្តរជាតិ 

ពេលនេះសូម្បីសមាជិកគណបក្សខ្លួនឯង ក៏ទាមទារឲ្យលោកស្រី ផាក គឺនហេ ចុះចេញពីតំណែង

(សេអ៊ូល)៖ ក្រុមសមាជិកនៃគណបក្សប្រឆាំងនឹងលោកស្រីផាក គឺនហេ បាននិយាយនៅថ្ងៃសុក្រនេះថា ក្រុមអ្នកតំណាងរាស្ត្រយ៉ាងហោចណាស់ ៤០នាក់នៃគណបក្សកាន់អំណាចបច្ចុប្បន្ន Saenuri របស់ប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ បានយល់ព្រមជំរុញឱ្យមាននីតិវិធីទម្លាក់លោកស្រីពីមុខតំណែង ដោយសារតែរឿងអាស្រូវជាមួយស្ត្រី ឆយ ស៊ូនស៊ីល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ​សារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦។

យោងតាមគណបក្ស Minjoo ជាបក្សប្រឆំាងដ៏ធំជាងនៅកូរ៉េខាងត្បូង ការជំរុញឱ្យមាននីតិវិធីទម្លាក់​លោកស្រី ផាក ពីមុខតំណែងនឹងត្រូវធ្វើឡើងនៅដើមខែធ្នូខាងមុខនេះ ស្របពេលដែលគណបក្ស​ប្រឆាំង​មួយនេះត្រូវការសំឡេងគាំទ្រជាចាំបាច់យ៉ាងតិចណាស់ ២០០សំឡេងក្នុងចំណោមកៅអីសភាសរុប ៣០០ អសនៈដើម្បីសម្រេចវត្ថុបំណង ចោទប្រកាន់ និងទម្លាក់លោកស្រី ផាក ពីតំណែងប្រធានាធិបតី។

គួរបញ្ជាក់ថាដោយសារតែរឿងអាស្រូវនៃស្ត្រី ឆយ ស៊ូលស៊ីល បានធ្វើឱ្យប្រជាប្រិយភាពលោកស្រី ផាក និងគណបក្សរបស់លោកស្រីបាត់បង់យ៉ាងខ្លាំង នៅក្នុងចំណោមប្រជាជនកូរ៉េខាងត្បូង។ ជាក់ស្ដែងបើតាម ការស្ទង់មតិចេញផ្សាយដោយស្ថាប័ន Gallup Korea នៅថ្ងៃសុក្រនេះ ប្រជាប្រិយភាពលោកស្រីផាក បានដាំក្បាលធ្លាក់ចុះ ៤ភាគរយបន្ថែមទៀត ក្រោយការស្ទង់មតិកាលពី សប្ដាហ៍មុនបង្ហាញថា ប្រជាជនកូរ៉េខាងត្បូង ៩៣ភាគរយចង់ឱ្យលោក ស្រី ចុះចេញពីតំណែង៕



ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: north korea south korea missile satellite