CamNews

កីឡាអន្តរជាតិ 

Leicester City ផ្ដួល Chelsea ស្អាតត្រឹមលទ្ធផលពិន្ទុ ២-១

ព័ត៌មានកីឡា៖ Leicester City បានរលាស់ខ្លួនឡើងមកកាន់កាប់តំណែងជាម្ចាស់កំពូល តារាង Premier League បណ្ដោះអាសន្នក្រោយពីក្រុមនេះ បានទើបតែបំបាក់ក្រុម តោខៀវ Chelsea ពិន្ទុមិន​ជាច្រើនប៉ុន្មានទេ គឺត្រឹមតែលទ្ធផល ២-១ ក្នុងទីលានពហុកីឡដ្ឋាន King Power Stadium កាលពី​យប់មិញ។ 

ខ្សែប្រយុទ្ធឈ្មោះថា Jamie Vardy បានរកគ្រាប់បាល់បាននាំមុខឲ្យក្រុម  Leicester City នៅនាទីទី​៣៤ ហើយមួយគ្រាប់ក្នុងរាត្រីនោះផងដែរ គឺជាគ្រាប់បាល់ទី១៥ គ្រាប់របស់កីឡាករហើយ ក្នុងរដូវកាលនេះ។ ក្រោយមកទៀតគ្រាប់បាល់បន្ទាប់ដោយកីឡាករ Riyad Mahrez នៅនាទីទី៤៨។ Chelsea ​ក្នុងតង់​ទី១ ​​របូតដៃរលីង គ្មានសូម្បីតែមួយ រហូតចូលតង់ទី២នាទីទី ៧៧ ទើបមានឱកាសរកគ្រាប់បាល់បានរាប់នឹងគេ ដោយកីឡាករ Loic Remy ដែលទើបតែងើបខ្លួនចេញពីកីឡាករបម្រុង នៅនាទីទី ៦៥ជំនួសតំណែង​កីឡាករ Oscar ។ 

Leicester City បានឡើងមកកាន់កាប់តំណែងលេខរៀងទី១ ដោយមានពន្ទុក្នុងដៃដល់ទៅ ៣៥ពិន្ទុ នៅពីលើ Arsenal មានលេខរៀងទី២ មានពិន្ទុ៣៣ ពិន្ទុ និងលើ Man City លេខរៀងទី៣ មានពិន្ទុ៣២ ។ ក្រុមទាំងបី នៅមានឱកាសប្រជែងគ្នាជាបន្ដទៀត ខណៈដែលពិន្ទុនៅប្រកៀកប្រកិតគ្នានៅឡើយ ។


ដោយ៖ អឿ អ៊ុយ

ប្រភព៖ ប៊ីប៊ីស៊ី


Tags: Sport News Football Chelsea Premier League Leicester City