CamNews

ព័ត៌មានអន្តរជាតិ 

សម្លាប់នៅព្រលានយន្តហោះ Kim Jong Nam ត្រូវគេសម្លាប់ ដោយសារជាតិគីមីពុលខ្លាំងបំផុត VX

(គូឡាឡាំពួរ)៖ ប៉ូលិសម៉ាឡេស៊ី យោងតាមរបាយការណ៍បឋមរបស់ខ្លួន បានឱ្យដឹងថា លោក គីម ជុងណាំ ត្រូវបានឃាតករសម្លាប់ ដោយប្រើប្រាស់សារធាតុគីមីពុលកំរិតខ្ពស់ម្យ៉ាង ដែលគេស្គាល់ថា VX។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Channel News Asia នៅថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧។


ប្រភពដដែលបញ្ជាក់ដែរថា សារធាតុគីមីពុល VX ត្រូវបានក្រុមអ្នកជំនាញយកចេញពីភ្នែក និងនៅលើទឹកមុខនៃជនរងគ្រោះមានសញ្ជាតិ្តកូរ៉េខាងជើង ដែលគេជឿជាក់ថា ជាបងប្រុងម្ដាយទីទៃរបស់លោក គីម ជុងអ៊ុន។

គួរបញ្ជាក់ថា អង្គការសហប្រជាជាតិ បានចាត់ទុកថា VX គឺជាសារធាតុគីមីពុលដ៏សាហាវ។ ដោយឡែករហូតមកទល់ពេលនេះ សពបុរសគេជឿថា ជាលោក គីម ជុងណាំ នៅតែបន្តរក្សាទុកនៅក្នុងមន្ទីពេទ្យទីក្រុងគូឡាឡាំពួរ និងពុំទាន់មានសាច់ញ្ញាត្តិណាម្នាក់ មកទាមទារយកសព ឬបញ្ជាក់អត្តសញ្ញាណនៅឡើយទេ ខណៈម៉ាឡេស៊ី និងកូរ៉េខាងជើង កំពុងមានជម្លោះផ្នែកការទូតនឹងគ្នា ដោយសារសំណុំរឿងឃាតកម្មដ៏រសើបនេះ៕

-ស្អីគេ, នៅសុខៗ ទូតកូរ៉េខាងជើង ទទូចឲ្យដោះលែង ជនសង្ស័យ ៣នាក់ សម្លាប់លោក Kim Jong Nam ខណៈថា វាមិនសមហេតុ




ប្រភព ៖ CNA


Tags: Kim jong nam North Korea