CamNews

កីឡាអន្តរជាតិ 

Barcelona ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ​ពាន Copa del Rey ក្រោយ​ទម្លាក់ Valencia ៨-១ (Video Inside)

(ម៉ាឌ្រីដ)៖ ក្រុមយក្ស FC Barcelona បានឡើងទៅឈរចាំមុនហើយនៅវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ពានរង្វាន់លំដាប់ទី២អេស្ប៉ាញ Copa del Rey បន្ទាប់ពីទម្លាក់គូប្រជែង ៨-១ ទាំងពីរជើង ខណៈដែលយប់មិញទប់បានស្មើ ១-១ នៅ ក្នុងទឹកដី Valencia ទៀតនោះ នៅមុខអ្នកទស្សនាតែជាង ១ម៉ឺននាក់ប៉ុណ្ណោះ ។

ការឈ្នះដោយលទ្ធផល ៧-០ ក្នុងទឹកដី Camp Nou របស់ខ្លួនកាលពីសប្តាហ៍មុន បានធ្វើឲ្យក្រុមរបស់លោក Luis Enrique ហាក់ដូចជាឈ្នះកៅអីមួយឡើង ទៅវគ្គផា្តច់ព្រ័ត្របាត់ទៅហើយ ដោយរង់ចាំបញ្ចប់ជើងទី២យប់មិញទៀត ប៉ុណ្ណោះ ដែលបន្តលេងមិនចាញ់ក្រុមម្ចាស់ផ្ទះ Valencia រក្សាបានលទ្ធផល ១-១ ទៀតនៅកីឡដ្ឋាន Mestalla បើទោះ បីជាកីឡាករ Alvaro Negredo រកបាន១គ្រាប់នៅនាទីទី៣៩ និងត្រូវបាន Wilfrid Kaptoum រកគ្រាប់តាមបានស្មើវិញ នៅនាទិទី៨៤ បញ្ចប់ក្តីស្រម៉ៃរបស់លោក Gary Neville ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រ ។

ទន្ទឹមនឹងនោះដែរ គ្រូបង្វឹក Luis Enrique ក៏បានបំបែកកំណត់ត្រាចាស់របស់លោក Pep Guardiola ដែលបានដឹកនាំ ក្រុម FC Barcelona ២៩ប្រកួតមិនដែល ចាញ់ឡើយក្នុងរដូវកាលឆ្នាំ២០១៥-២០១៦ នេះ ពោលគឺចាញ់តែម្តងគត់ ក្រោមថ្វីជើងរបស់ Sevilla កាលពីខែតុលា ឆ្នាំ២០១៥ មកម្ល៉េះ ។

ក្រុមការពារតំណែងជើងឯក Barcelona ត្រូវរង់ចាំគូប្រជែង១ទៀត Celta Vigo ឬក៏ Sevilla ដែលប្រកួតបញ្ចប់ជើងទី២ នាម៉ោង ២៖៣០នាទីរំលងអធ្រាត្រ យប់នេះដែរ (ម៉ោងនៅកម្ពុជា) ក្រោយពេលជើងទី១ Sevilla បានបំបាក់ក្រុមភ្ញៀវ Celta Vigo រហូតដល់ទៅ ៤-០ ឯណោះ ៕

គ្រូបង្វឹក Valencia លោក Gary Neville

គ្រូបង្វឹក FC Barcelona លោក​ Luis Enrique


ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Chelsea Football Sport news Camnews Neymar Barcelona Premier League