CamNews

ពិធីករទូរទស្សន៍ត្រូវគេគប់ស៊ុតក្នុងកម្មវិធីផ្សាយផ្ទាល់

អ្នកដឹកនាំកម្មវិធីទូរទស្សន៍ម្នាក់នៅប្រទេសក្រិកត្រូវបានគេគប់ស៊ុត និងទឹកដោះគោជូរមកលើ
ខ្លួន ខណៈពេលកំពុងធ្វើការផ្សាយផ្ទាល់។
 

ពិធីករ Panagiotis Vourhas កំពុងត្រូវបានគេគប់ស៊ុត និងទឹកដោះគោជូ

ស្ថានីយទូរទស្សន៍ Epiros TV1 បានអោយដឹងថា អ្នកតវ៉ាបិទមុខប្រមាណជា ១៧នាក់ បានសម្រុក
ចូលទៅកន្លែងថតកម្មវិធីទូរទស្សន៍ផ្សាយផ្ទាល់មួយដែលត្រូវបានរៀបចំផ្សាយកាលពីថ្ងៃទី ៧ កន្លង
ទៅ។

ក្រុមអ្នកតវ៉ាទាំងនោះបានគប់ស៊ុត និងទឹកដោះគោជូរសំដៅពិធីករទូរទស្សន៍ម្នាក់គឺលោក Panagiotis Vourhas ខណៈដែលគាត់កំពុងធ្វើសម្ភាសជាមួយអ្នកនយោបាយម្នាក់។

នៅពេលហេតុការណ៍បានកើតឡើង អ្នកនយោបាយរូបនោះបានប្រញាប់ចាកចេញពីតុសម្ភាស
ចំណែក Vourhas ត្រូវបានគេគប់ជាបន្ដបន្ទាប់។ សំលៀកបំពាក់ សក់ក្បាល និងកុំព្យូទ័រយួរដៃរបស់
បុរសនេះត្រូវប្រឡាក់ពេញដោយស៊ុត និងទឹកដោះគោជូរ។

ប្រភពព័ត៌មានបានអោយដឹងថា មូលហេតុដែល Vourhas ត្រូវគេវាយប្រហារបែបនេះគឺដោយសារ
តែបានអញ្ជើញអ្នកនាំពាក្យម្នាក់របស់បក្ស neo-Nazi ដែលទើបបានចូលរួមក្នុងកម្មវិធីរបស់គាត់
កាលពីសប្ដាហ៍មុន៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ DT
 

Tags: greece TV Show protest strange