CamNews

កីឡាអន្តរជាតិ 

គ្មាន Sergio Aguero និង David Silva ចំពោះ Man City នៅតែគ្មានបញ្ហា

ព័ត៌មានកីឡា៖ អ្នកគាំទ្រជាច្រើនមានអារម្មណ៍ មិនសូវស្រណុកឡើយ​ នឹងជើងប្រកួត​របស់ក្លឹប Man City ក្នុងទឹកដីរបស់ខ្លួន កាលពីថ្ងៃសៅរ៍ ប៉ះជាមួយ ក្លឹប Bournemouth ក្នុងទឹកដី Etihad នាព្រឹត្ដិការណ៍ Premier League ខណៈដែលក្លឹប បានអវត្ដមាន កីឡាករសំខាន់ ដល់ទៅ ពីររូប គឺ Sergio Aguero និង David Silva។ 

ថ្វីត្បិតតែក្លឹប Man City ត្រូវអវត្ដមានអ្នកទាំងពីរក៏ ពិតមែន ប៉ុន្ដែ​លទ្ធផលសម្រេចក្រោយការប្រកួត ក្រុមអាចរកបានពិន្ទុបានមិនតិចនោះដែរ គឺលទ្ធផល ៥-១ ដោយការស្វែងរកគ្រាប់បាល់របស់កីឡាករ Sterling ដែលក្លឹប ទើបតែទិញចេញ ក្លឹប Liverpool កាលពីរដូវកាលមុន អាចរកបានចំនួន ៣ គ្រាប់ និង ២គ្រាប់ទៀត គឺដោយកីឡាករ​ Wilfried Bony ។ លទ្ធផលដែលទទួលបានធ្វើឲ្យ អ្នកគាំទ្រ ព្រមទាំងថ្នាក់ដឹកនាំ ញញឹមស្ទើរតែមិនអាចបិទមាត់ជិត រហូតហ៊ានអះអាងថា អវត្ដមាន Sergio Aguero និង David Silva សម្រាប់ Man City នៅ​តែគ្មានបញ្ហា ។ 

គូសបញ្ជាក់ផងដែរថា ក្នុងពេលបច្ចុប្បន្ននេះ សម្លេងនៃការគាំទ្ររបស់ក្លឹប Man City កំពុងតែពុះកញ្ច្រោលជាខ្លាំង ព្រោះ​​តំណែងជាម្ចាស់តារាង Premier League កំពុងតែស្ថិតក្នុងការគ្រប់គ្រងនៅឡើយ ជាមួយនឹងពិន្ទុ​លើគេដល់ទៅ ៣ពិន្ទុ ពីលើ Arsenal និង Man United ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ sport.co.uk


Tags: Sport News David Silva Sergio Aguero David Silva Man City