CamNews

ប្លែកៗ 

រក​​ណា​​មាន! ម្ចាស់​​គ្មាន​​ពេល​ទំនេរ​ប្រកាស​​ជួល​​អ្នក​​ស្រឡាញ់​​សត្វ ឲ្យ​ជួយ​នាំ​អណ្តើក​​ចិញ្ចឹម

(បរទេស)៖ ស្ទើរតែមិនជឿថា មនុស្ស៤០០នាក់បានដាក់ពាក្យសុំធ្វើការក្រៅម៉ោងជាអ្នកមើលថែសត្វអណ្តើកមួយក្បាលយកវា​ទៅ​ដើរ​កំសាន្ត​ នៅ​សួន​​ច្បារ​​ដោយ​សារ​តែម្ចាស់រវល់ខ្លាំងពេក។

ម្ចាស់សត្វគឺនាង Amanda Green រស់នៅក្នុងរដ្ឋ Manhattan ក្រុងញូវយ៉កបានចិញ្ចឹមអណ្តើកពូជអាហ្វ្រិកមួយក្បាល​ទម្ងន់ ១៧ផោន​អស់​រយៈ​ពេល ២ឆ្នាំ​មក​ហើយ​វា​មាន​ឈ្មោះ​ថា Henry ហើយវាជាសត្វមួយក្បាលដ៏មានប្រជាប្រិយភាពលើបណ្តាញសង្គមដោយ​មាន​អ្នក​ចូល​ទស្សនា​វា​នៅ​លើ Instagram យ៉ាង​ច្រើន រីឯ Green ជាម្ចាស់ Henry គិតថា នាងហាក់គ្មានពេលវេលាយកវាទៅដើរកំសាន្ត សោះ​ទើប​ប្រកាស​រក​អ្នក​ស្រឡាញ់​សត្វ​ឲ្យ​ជួយ​យក​សត្វ​អណ្តើក​នេះ ទៅ​ដើរ​លេង​១​ម៉ោង​ក្នុង​១​ថ្ងៃ​ដោយ​នាង​ផ្តល់កម្រៃឲ្យចំនួន $10 ក្នុង​១​ពេលៗ​។

មិន​យូរ​ប៉ុន្មាន​មាន​មនុស្ស​ដល់​ទៅ ៤០០នាក់​ដាក់ពាក្យមកសុំធ្វើការងារនេះតែនាងជ្រើស រើសបានម្នាក់ឈ្មោះ Amalia McCallister ដែល​ធ្វើ​ការ​ក្រៅ​ម៉ោង​នៅ​ឯ​ហាង​លក់​សត្វ​មួយ​កន្លែង​ដោយ​គេនាំយកអណ្តើក Henry ទៅ​សួន​កំសាន្ត៦​ដង​ក្នុង​១​សប្តាហ៍​តែ​ម្តង​ដើរ​កំសាន្តត្រឹម​តែ​១​ម៉ោង​ប៉ុណ្ណោះ​៕




ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: Strange news Amanda Green Henry