ភ្នំពេញ៖ តារាសម្ដែងល្បីៗជាច្រើនដួង កំពុងហាត់សមយ៉ាងមមាញឹក ក្នុងការរាំរបាំបុរាណ
ដើម្បីសម្ដែងក្នុងកម្មវិធី "អប្សរាAward" របស់ស្ថានីយទូរទស្សន៍អប្សរា ក្នុងនោះរួមមាន អ្នកនាង
ចន ច័ន្ទលក្ខិណា, អ្នកនាង កែវពេជ្រពិសី ,អ្នកនាង ឈិត សុជាតា ,អ្នកនាង សឿ សុធារ៉ា ,កញ្ញា
ទឹម រដ្ឋា ,កញ្ញា នី មុនីនាថ ,កញ្ញា សារាយ សក្ខណា ដែលសុទ្ធសឹងតែ ជាតារាសម្ដែងដែលមាន
រូបសម្រស់ស្រស់ស្អាត សមត្ថភាពល្អ មានល្បីល្បាញ ក្នុងព្រះរាជាណាចក្រកម្ពុជា តែពេលនេះ
ពួកគេ បាននាំគ្នាមកប្រកួត ដើម្បីយកពានរង្វាន់ពីកម្មវិធី"អប្សរា Award" ។
នៅថ្ងៃ១៥ មីនា ឆ្នាំ២០១៣ ខាងមុខនេះ ទស្សនិកជននឹងបានឃើញ តារាសម្ដែងល្បី មករាំរបាំ
បុរាណ ដើម្បីបើកទំព័រកម្មវិធី "អប្សរា Award" របស់ស្ថានីយទូរទស្សន៍អប្សរា ដែលស្ថិតក្រោម
ស្នាដៃ របស់អ្នករៀបចំកម្មវិធី ឆ្នើមមានបទពិសោធន៍ រាប់ឆ្នាំ លោក ហ្វៃ សំអាង ។ កម្មវិធី "អប្សរា
Award" ក៏ជាកម្មវិធីមួយប្លែក ដែលតម្រូវឲ្យតារាសម្ដែងទាំងអស់ មកប្រកួតគ្នា ដើម្បីយកពានពី
កម្មវិធី ដែលមានវិញ្ញាជាច្រើន ដូចជា យំ ឆ្នាស់ឆ្នើម កំសត់ ឆ្កួត ជាពិសេសវិញ្ញាសារ ដែលទាក់
ទងនឹងការសម្ដែង ទាមទារឲ្យតារាសម្ដែងទាំងអស់ ប្រជែងគ្នាយកពានតាមវិញ្ញាសារនីមួយៗ
ប្រកបដោយយុត្តិធម៌ និងចូលរួមដាក់ពិន្ទុ ដោយទស្សនិកជន ដែលផ្ញើរសារតាមទូរស័ព្ទ។
ប្រភពពីក្នុងស្ថានីយទូរទស្សន៍ អប្សរា បានប្រាប់ LookingTODAY ឲ្យដឹងថា ក្នុងកម្មវិធីនោះ ក៏មាន
អ្នកនាង ស្វែង សុជាតា ចូលរួមប្រកួតប្រជែងផងដែរ ប៉ុន្តែដោយសារអ្នកនាង មានបញ្ហាសុខភាព
ទើបមិនអាចចូលរួមបាន ទើបត្រូវអវត្តមានក្នុងកម្មវិធីដ៏ធំនេះ និងជារឿងគួរឲ្យសោកស្ដាយ សំរាប់
តារាល្បីដែលពោរពេញ ដោយសមត្ថភាពសម្ដែងនេះ ។
មហាជនកំពុងតែទន្ទឹងរង់ចាំមើលថា តើតារាសម្ដែងណាខ្លះ អាចទទួលបានពានរង្វាន់ ពីកម្មវិធីដ៏ធំ
ពុំធ្លាប់មានមួយនេះ ខណៈការប្រកួតប្រជែងក្នុងកម្មវិធី នឹងត្រូវបញ្ចប់នៅខែកញ្ញា និងប្រគល់ពាន
ដល់តារា ដែលទទួលជ័យលាភី នៅសាលមហាស្រពកោះពេជ្រ ក្រោមអធិបតីភាព មន្ត្រីអ្នកមុខ
អ្នកការ និងក្រសួងនានាដែលពាក់ព័ន្ធ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល