ព័ត៌មានកីឡា៖ ព្រឹត្ដិការណ៍នៃការប្រកួតបាល់ទាត់មិត្ដិភាពអន្ដរជាតិ កាលពីថ្ងៃ ពុធ កន្លងទោនេះ មានការចូលរួមប្រកួតជាច្រើប្រទេសក្នុងនោះ ក៏មានវត្ដមាន របស់ ប្រទេសអាហ្សង់ទីន ប៉ះជាមួយ ប្រទេសក្រូអាស៊ី ដោយបង្ហាញលទ្ធផល អាហ្សង់ទីន ស៊ី ២ ទល់ ១។
ការជ្រើសជើងល្បីៗ គួបផ្សំនិងយុទ្ធសាស្ដ្រនៃការលេងដ៏ស្វិតស្វាញ រវាងក្រុមទាំងពីរ ពិតជាមិនអាចស្មានដឹងបានឡើយ ដោយឡែក ការលេងរបស់ អាហ្សង់ទីននៅពេលនោះ មិនបានផ្ដល់ឲ្យថ្នាក់ដឹកនាំក្រុមសប្បាយចិត្ដពេលលេញទេ ពីព្រោះ សិ្ថតក្នុងតង់ទី ១ នាទីទី ១១ ដៃគូរប្រកួតរបស់ខ្លួន ក្រូអាស៊ី សម្រុកបានមួយគ្រាប់នាំមុខមុន ដោយកីឡាករ Anas Sharbini ធ្វើឲ្យក្រុមកាន់តែបើកប្រៀបខ្លាំងឡើងៗ ។
រហូតមកដល់នាទីទី ៤៩ អាហ្សង់ទីន ទើបតែលេងត្រូវជើងគ្នា ហើយក៏អាចរកបានមួយគ្រប់វិញដោយកីឡាករ Cristian Ansaldi ក្រោមកនៅនាទីទី ៥៧ ជាគ្រាប់ចុងក្រោយរបស់ អាហ្សង់ទីន គឺ Lion Messi មានឱកាសចាប់យកមួយគ្រាប់ទៀត ដោយគ្រាប់បាល់ប៉េណង់ទី ។
ការលេងនៅពេលនោះថ្វិត្បិតតែ លទ្ធផលល្អត្រូវធ្លាក់ក្នុងកណ្ដាប់ដៃ អាហ្សង់ទីនមែនក្ដី ប៉ុន្ដែស្ថិតក្នុងភ្នែកអ្នកទស្សនា ការលេងរបស់អាហ្សង់ទីន នៅមានការព្រួយបារម្មណ៍ ប្រសិនបើគ្មានគ្រាប់ប៉េណង់ទី កីឡាករ Messi ទេ នោះក្រុមនិងមានសំណាងល្អបែបនេះឡើយ៕
រូបភាពកីឡាករ Cristian Ansaldi របស់ អាហ្សង់ទីន
រូបភាពកីឡាករ Anas Sharbini របស់ ក្រូអាស៊ី
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី