CamNews

តារា 

ឮថា បុរសស្រឡាញ់ សុគន្ធ និសា នៅអាមេរិក មករកនាង​ដល់ស្រុកខ្មែរ

ភ្នំពេញ៖តារាចម្រៀង សុគន្ធ និសា រាជនីកំពូលសម្រស់របស់ផលិតកម្ម ថោន ដែលកំពុងតែ
ត្រូវបានផលិតកម្មព្យាយាម លើកតំលើកផុតគេផុតឯងនោះ កំពុងតែបង្ហាញវត្តមាន តាមកញ្ចក់
ទូរទស្សន៍រៀងរាល់ ចុងសប្ដាហ៍ ស្ទើរតែគ្រប់ស្ថានីយទូរទស្សន៍ លើកលែងតែស្ថានីយទូរទស្សន៍
ហង្សមាស មួយទេ ដែលនាងមិនព្រមឡើង ព្រោះជាការហាមប្រាមរបស់ផលិតកម្ម ដែលនាង
កំពុងច្រៀង។

មិនមែនជារឿងលេងសើចទេ បន្ទាប់ពី សុគន្ធ និសា វិលត្រឡប់ពីសម្ដែងក្រៅប្រទេសវិញ នាង
បានព្យាយាម រកវិធីសាស្ត្រ ដើម្បីទាមទារ មកវិញនូវប្រជាប្រិយភាព ដែលបានបាត់បង់យ៉ាង
ក្រាស់ក្រែង ក្រោយពេលនាងដូរទ្រនំ ព្រោះមិនចង់នៅជ្រក់ជ្រេញជាមួយគូស្នេហ៍ កវីមុខស្ងួត
សុខ ជំនោរ ។ កំឡុងពេលនាងកំពុងតែសម្ដែង នៅសហរដ្ឋអាមេរិក នាងទទួលរងនូវព្យុះភ្លៀង
ពាក្យចចាមអារ៉ាម ស្នេហាយ៉ាងក្ដៅគគុក ជាមួយកំលោះសង្ហាអណិជនសម្បូរប្រាក់ ចាយមិន
អស់ បូករួមជាមួយរឿងរ៉ាវ បុរសអ្នកមានជាច្រើនព្យាយាម ស្ទូចយកបេះដូងស្រីស្អាត រាងតូច
ច្រឡឹងម្នាក់នេះមកថ្នាក់ថ្នមទៀតផង ។

ប៉ុន្តែ សុគន្ធ និសា បានបកស្រាយតាមសារព័ត៌មាន ក្នុងស្រុកមួយថា នាងមិនទាន់មានស្នេហា
ថ្មី នៅឡើយទេ ព្រោះចង់យកពេលប្រឡូកសិល្បៈ ឲ្យបានពេញទំហឹងជាងនេះ ។ ប្រភពមួយ
ពីសហរដ្ឋអាមេរិកបាននិយាយថា បុរសអាមេរិចក ដែលជ្រួលជ្រើមកំពុងតាមស្នេហ៍ស្រីស្អាត
សុគន្ធ និសាពេលនេះ បានមករកនាងមកដល់ក្នុងស្រុកខ្មែរ ជាច្រើនសប្ដាហ៍មកហើយ ។ តែ
មិនទាន់មានដំណឹងថា បុរសនេះ បានជួប សុគន្ធ និសា នៅឡើយទេ ព្រោះ សុគន្ធ និសា ហាក់
មិនសូវអើពើជាមួយបុរសណានៅឡើយ ។បើទោះជានាង បានបែកបាក់ស្នេហ៍ជិត២ឆ្នាំ ទៅ
ហើយក៏ដោយ នាងក៏ទទួលរងឥទ្ធិពល ចំហាយស្នេហ៍ចាស់ មិនតិចដែរ ព្រោះចំណងស្នេហ៍
នាងមិនមែន ១ឆ្នាំ ឬ២ឆ្នាំ គឺ៧ឆ្នាំ ដែលជារយៈពេលមួយយូរក្រែលគ្រាន់បើ។

ដើម្បីលុបចោលអនុស្សាវរីយ៍ជូរចត់កម្សត់រហេមរហាម តារាស្រី សុគន្ធ និសា ក៏បានលក់ផ្ទះ
សាងស្នេហ៍កម្សត់ដាំដើមឫស្សីចោល នឹងរកទិញវីឡាយ៉ាងស្កឹមស្កៃ ដើម្បីជាជម្រកសម្រាប់
សាងសុភមង្គលថ្មីក្នុងជីវិត ។ តារាស្រីរូបនេះ មិនអាចទាក់ទងដើម្បីបំភ្លឺបានទេ ព្រោះនេះជា
ទំលាប់នាងទៅហើយ ដែលមិនរវីរវល់ជាមួយប្រព័ន្ធព័ត៌មាន ក្រៅពីមានអ្នកចាំនាំពាក្យដូចតារា
បរទេស ។

មកដល់ក្នុងឆ្នាំនេះ សុគន្ធ និសា មានវ័យ ៣២ ឆ្នាំទៅហើយ តែនាងហាក់មិនចាស់ទាល់តែសោះ
ពោលគឺ មើលទៅនៅតែក្មេង និងស្រស់ស្អាត គ្រប់ពេលវេលា នាងក៏បានប្រើប្រាស់បណ្ដាញ
សង្គមហ្វេសប៊ុក ក្នុងការទាក់ទាញប្រជាប្រិយភាព ក្នុងមួយថ្ងៃយ៉ាងហោចណាស់ ក៏នាងបង្ហោះ
រូបភាព  ២ ទៅ៣ សន្លឹកដែរ ដើម្បីប្រាប់ថា នាងកំពុងធ្វើអ្វី នៅទីណា ៕

Looking Today

Looking Today

Looking Today

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: sokun nisa entertainment singer khmer star