CamNews

ម៉ូតូ 

ម៉ូតូ Suzuki GSX-R ស៊េរីថ្មី ប្តូររាងថ្មី ទាក់ទាញ ល្បឿនលឿនជាងមុន

ម៉ូតូ Suzuki GSX-R 1000 ស៊េរីថ្មី ឆ្នាំ២០១៣  ជាប្រភេទម៉ូតូធំ ម៉ូដែលថ្មី ដ៏ស្រស់សង្ហា  និង
ស្រស់ស្អាតបំផុត ដែលបានរចនាម៉ូដឡើងប្លែក និងពេញនិយមបំផុតសំរាប់យុវវ័យសម័យ
ថ្មីកម្ពុជា។

ម៉ូតូ​ Suzuki GSX-R 1000 រចនាម៉ូដឡើងយ៉ាងប្រណិត ជាមួយនឹងចង្កៀងមុខមានភ្នែករាង
ត្រីកោណទាក់ទាញ កញ្ចក់ថ្លាអាចបំភ្លឺផ្លូវបានច្បាស់ល្អជាមួយនឹងស្តប់ស៊ីញ៉ូ២នៅសងខាង
ដ៏លេចធ្លោ អមជាមួយនឹងសម្រកកង់មុខក្រោយ ក្រាស់ស្វិត មាំល្អ។

ជាពិសេសម៉ូតូ  Suzuki GSX-R 1000   មានម៉ាស៊ីន ៤  មានកំលំាងម៉ាស៊ីន  ១០០០សេសេ
(1000cc)អាចផ្ទុកសាំងបាន ១៧,៥លីត្រ មានទម្ងន់​ ២០៣គីឡូក្រាម និងមានតំលៃប្រហាក់
ប្រហែល ១៣,៩៩៩ដុល្លារ ($13.999)៕

សូមទស្សនា រូបភាព ខាងក្រោម



ដោយ៖ វណ្ណៈ
ប្រភព៖ gsxr


Tags: Motorcycle 2013 Suzuki GSX-R1000