CamNews

តារា 

Justin Bieber ផ្ទុះ​កំ​ហឹង​​ជា​មួយ​អ្នក​គាំ​ទ្រជាថ្មី គ្រ​វែង​ក្បាល​មេ​ក្រូ​ចោល

(អង់គ្លេស)៖ តារាចម្រៀង លោក Justin Bieber កំពុងតែបង្កើតព្យុះភ្លៀង ជាមួយអ្នកគាំទ្រម្តងទៀតហើយ ខណៈដែលកំពុងសម្តែង លើឆាកតន្ត្រីនៅឯ​ទីក្រុង Manchester ទឹកដីអង់គ្លេស ហើយមានការប៉ះទង្គិចគ្នា ដោយអារម្មណ៍។

ប្រភពព័ត៌មាន BroBible ឲ្យដឹងថា នៅថ្ងៃសម្តែងខនសឺតនោះ តារាចម្រៀងវ័យក្មេង Justin Bieber បានស្នើឲ្យអ្នកគាំទ្រស្ងាត់បន្តិច ដើម្បីគាត់អាចជជែក ទៅកាន់ពួកគេ ប៉ុន្តែមិនសម្រេច គឺក្រុមអ្នកគាំទ្រនៅតែបន្តស្រែក ដោយសម្លេងកងរំពង ជាពិសេសក្រុមយុវវ័យស្រីៗ ស្រាប់តែ Justin គ្រវែងក្បាលមេក្រូរួចដើរ ចេញតែម្តង។ មួយសន្ទុះក្រោយមក តារាប្រុសរូបនេះ ក៏ឡើងសម្តែងជាថ្មីជាមួយនឹង សម្រែកស្វាគមន៍ម្តងទៀត ហើយគេមិននិយាយអ្វីច្រើន ទៅកាន់អ្នកគាំទ្រ​ទេ ក្រៅពីឡើងច្រៀងប៉ុណ្ណោះ ដែលមហាជនយល់ថា ប្រហែលជា Justin មិនចង់មានបញ្ហាជាមួយ​ មិត្តអ្នកគាំទ្រឡើយ ទើបរំងាប់កំហឹងវិញ៕




 

 

 

 



ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង


Tags: Justin Bieber