CamNews

តារា 

Bella ranee ខូចចិត្តខ្លាំង ក្រោយបាត់បង់របស់សំខាន់ម្យ៉ាង!

ព័ត៌មានកំសាន្ត ៖ តារាសម្តែងថៃរូបស្រស់ នាង Bella ranee ដែលជាតារាស្រីមុខស្លូត និងចូលចិត្តតុបតែងខ្លួនបែបស្រគត់ស្រគុំ បែបកលស្រ្តីតែម្តង មិនថាទាំងនៅក្នុងនិងក្រៅសាច់រឿងនោះទេ ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា តារាស្រីវ័យ ២៤ ឆ្នាំរូបនេះកំពុងតែខូចចិត្តយ៉ាងខ្លាំង ក្រោយបាត់បង់របស់សំខាន់ម្យ៉ាងនៅក្នុងគ្រួសារ ដែលរូបនាងស្រលាញ់និងចាត់ទុកដូចជាសមាជិកគ្រួសារ ។ 

គួរបញ្ជាក់ឲ្យដឹងថា តួឯកស្រីនៅក្នុងរឿង "ស្នេហ៍ជ្រែកវណ្ណៈ" រូបខូចចិត្តយ៉ាងខ្លាំងដោយសារតែសត្វសុនករបស់នាងបានបាត់បង់ជីវិត ហើយសត្វនោះគឺរូបនាងស្រលាញ់និងពេញចិត្តយ៉ាងខ្លាំង ទាំងម្តាយនិងរូបនាងខិតខំប្រឹងថែទាំ ប៉ុន្តែទីបំផុតវាក៏បានស្លាប់ដោយសារតែជម្ងឺម្យ៉ាង តែនាង Bella ranee មិនបានបញ្ជាក់ថា គឺជាជម្ងឺអ្វីនោះទេ ៕








ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar


Tags: Bella ranee weir sukollawat