CamNews

តារា 

Harry Styles ចង់កាត់តាម Justin Bieber ធ្វើរឿងឆ្កួតៗ ?

ដូចដែលយើង បានដឹងហើយ តារាចំរៀង Justin Bieber ត្រូវបាន គេស្គាល់ថា ជាតារាចំរៀង វ័យ ក្មេង ដែលចូលចិត្ត ធ្វើរឿងឆ្កួត ហើយទទួល បានការ រិះគន់ ជាខ្លាំង ។ ឥលូវនេះ យើងបានឃើញ ថាមាន អ្នកចង់ កាត់តាម Justin Bieber មួយទៀតហើយ ។



Harry Styles ត្រូវបាន គេស្គាល់ថា ជាតារាចំរៀង សមាជិកក្រុម One Direction ដែលត្រូវបាន គេ ចាប់ អារម្មណ៍ និងចូលចិត្ត ជាច្រើន ពីទស្សនិកជន ។ ថ្មីៗនេះ គេបានប្រទះ ឃើញរូបថត មួយ សន្លឹក ធ្វើ អោយទស្សនិកជន គ្រវីក្បាល គ្រប់ៗគ្នា ។ Harry Styles ត្រូវបាន គេឃើញថា ស្រាតខោ នោមដាក់ គុម្ពផ្ការ នៅទីសាធារណៈ ។ បើមើលតាម សភាពរូបថត យើងឃើញថា Harry Styles ប្រហែលជា កំពុងតែ ស្រវឹងជោគ ខ្លួនហើយ មើលទៅ បានធ្វើរឿង ឆ្កួតៗបែបនេះ ។

Harry Styles (One Direction) casually show off the "drift" 1

គួរបញ្ជាក់ ផងដែរថា Justin Bieber ធ្លាប់នោមដាក់ ធុងទឹក នៅក្នុង ភោជនីយដ្ឋាន មួយផងដែរ ដែល បន្ទប់មិន ចូលទេ ធ្វើអោយ ទស្សនិកជន រិះគន់ យ៉ាងខ្លាំង ។ ចំណែក Harry Styles នេះ ទស្សនិកជន រិះគន់ថា ខ្លួនជាតារា ជាមនុស្សដែល គេចូលចិត្ត ស្រឡាញ់ តែងតែ យកធ្វើជានិមិត្តរូប តែបែជាបណ្តោយ ខ្លួនអោយ ស្រវឹងជោគជាំ ហើយធ្វើរឿង បែបនេះសោះ ៕


Tags: star singer harry styles justin bieber one direction