CamNews

តារា 

លីអ៊ីវ៉ា ធីណា ព្យាយាមលាក់មុខ គូស្នេហ៍

ភ្នំពេញ៖ កាលពីមុននេះ តារាចម្រៀងស្រី កូនកាត់ចិនកញ្ញា លីអ៊ីវ៉ា ធីណា ធ្លាប់បានប្រកាសបើក ចំហឱ្យមហាជន បានដឹងគ្រប់គ្នាថា រាល់ថ្ងៃនាងមានម្ចាស់ចិត្ត ក្នុងបេះដូងរួចហើយ និងបានភ្ជាប់ ពាក្យ​ជាង ១ឆ្នាំមកហើយដែរ។ ប៉ុន្តែមានជនខ្លះលើកជាចម្ងល់ថា រហូតមកដល់ពេលនេះ ទៅហើយ ហេតុអ្វី បានតារាស្រីរបស់ផលិតកម្មថោន រូបនេះនៅតែមិនហ៊ានបណ្តើរ និង ព្យាយាមលាក់មុខ គូស្នេហ៍មិនឱ្យគេស្គាល់? បន្សល់នូវពាក្យចចាមអារ៉ាមពីការ បែកបាក់ស្នេហ៍ លើតារាស្រីរូបនោះ។

ចំពោះរឿងដែលធ្វើឱ្យគេចាប់អារម្មណ៍នោះ គឺមួយរយៈចុងក្រោយនេះតែងឃើញ តារាស្រីមួយចំនួន បានបណ្តើរ គូស្នេហ៍រៀងៗខ្លួន ទៅបង្អួតមិត្តភក្តិនិងមហាជន។ ដោយឡែកកញ្ញា អ៊ីវ៉ាធីណា វិញដូច ជា ពុំដែលឃើញនាំម្ចាស់ចិត្ត ទៅចូលរួមកម្មវីធីណាមួយនោះឡើយ។

ទន្ទឹមគ្នានេះក៏មានអ្នកសិល្បៈដូចគ្នាបាន និយាយថា លីអ៊ីវ៉ា ធីណា ពូកែលាក់ម្ចាស់ស្នេហ៍ណាស់ បើ សិនជាកម្មវិធី ស្ងាត់ៗ មិនមានអ្នកកាសែតទៅ ចូលរួម ទើបបណ្តើរគូស្នេហ៍ទៅ តែបើដឹងថា មានអ្នក សារព័ត៌មានច្រើន មិនហ៊ានយកម្ចាស់បេះដូង ដើរតាមឡើយ ដែលខុសពីតារាប្រុស-ស្រីផ្សេងទៀត តែងតែយកគូស្នេហ៍ តាមជានិច្ច ដើម្បីរឹតបន្តឹងចំណងសុភមង្គលស្នេហ៍ថែមទៀត។

អ្នកចម្រៀងខ្មែរ-ចិន លីអ៊ីវ៉ាធីណា បានបែកធ្លាយរឿងមានម្ចាស់ស្នេហ៍ កាន់តែច្បាស់ កាលពីថ្ងៃដើម ឆ្នាំ២០១៣ ក្រោយពេលនាងសម្រេចចិត្ត ចេញមុខប្រកាសជាសាធារណៈដើម្បី ឱ្យមហាជនបានដឹង ដោយពុំលាក់លាមដូច តារាមួយចំនួន ក៏ប៉ុន្តែអ្វីដែលមហាជន លើកជាចម្ងល់ ព្រោះតែតារាស្រី ម្នាក់ នោះ ហាក់ពុំ ដែលបញ្ចេញមុខបុរស ជាម្ចាស់បេះដូងឱ្យគេបានឃើញឡើយ ទើបមានពាក្យថា លី អ៊ីវ៉ាធីណា ពូកែលាក់មុខគូរស្នេហ៍ខ្លាំងណាស់។ ខណៈ មុនបន្តិចក៏លេចឭព័ត៌មានថា សម្ព័ន្ធភាព ស្នេហ៍រវាងគូស្នេហ៍ អ្នកទាំងពីរបានជូបបញ្ហា រកាំរកុះនឹងគ្នា។

ស្របពេលគ្នានេះដែរក៏មានទស្សនៈខ្លះលើកឡើងថា កញ្ញា លីអ៊ីវ៉ា ធីណា ប្រសិនជាមិនហ៊ានបណ្តើរ គូ ស្នេហ៍បើក ចំហជាសាធារណៈទេនោះ ច្បាស់ជា នឹងព័ត៌មាន ចចាមអារ៉ាមផ្សេងៗ ពីការបែក សម្ព័ន្ធ ភាពស្នេហ៍។ ប៉ុន្តែ បើសិន នាងខ្លាហានបើកចំហ ពេលនេះជីវិតសិល្បៈនឹងបញ្ចប់ ជាមិន ខាន។ ទោះបី ជាយ៉ាងណាក៏ដោយ ទស្សនិកជនរង់ចាំ មើលថា តើអនាគត់ស្វាមីរបស់កញ្ញា លីអ៊ីវ៉ាធី មានរូបសង្ហា កម្រិត ណាទៅ បានជា ធ្វើឱ្យតារាល្បីរូបនេះផ្ញើបេះដូង?

នៅរសៀលថ្ងៃទី១ខែមិនា ឆ្នាំ២០១៤នេះគេហទំព័រ Looking TODAY ពុំអាចទំនាក់ទំនងដើម្បី សុំការ បកស្រាយពី កញ្ញា លីអ៊ី វ៉ាធីណា បានទេព្រោះលេខទូរស័ព្ទ ដែលនាងធ្លាប់ប្រើមិនអាច ទាក់ទង បាន។ Looking TODAY និង ព្យាយាមស្វែងរកការបកស្រាយពីកញ្ញា លីអ៊ី វ៉ាធីណា នៅពេលក្រោយ ដើម្បីឱ្យ មហាជនបានដឹងកាន់តែច្បាស់ ៕

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com


ផ្តល់សិទ្ធិដោយ ៖ ដើមអំពិល


Tags: khmer star singer ly evathina