CamNews

ព័ត៌មានជាតិ 

ស្ត្រីវិកលចរឹកស្រែកជេរ និងរករឿងខ្លាំងពេក នាំឲ្យយុវជនពីរនាក់ ផ្ទុះកំហឹងវាយសម្លាប់រួចអូសសពទម្លាក់ទឹក

(កំពងធំ)៖ ករណីឃាតកម្មមួយ បានកើតឡើងនៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅខាងក្រោមស្ពានស្ទឹងសែន ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលបង្កដោយជនល្មើស២នាក់ បានវាយសម្លាប់ស្រ្តីវិកលចរឹកម្នាក់ល ដែលតែងតែផឹកស្រាស្រវឹង ហើយទៅស្រែកជេរឡូឡា ទៅលើពួកគេ។

សពជនរងគ្រោះខាងលើ មានឈ្មោះ ឈាន ធុច អាយុ៤៨ឆ្នាំ មានទីលំនៅភូមិថ្នល់ ចំណែកឯជនល្មើសមានឈ្មោះ ហេង ធារ៉ា អាយុ១៦ឆ្នាំ រស់នៅភូមិស្ទឹងសែន សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ និងម្នាក់ទៀតសមត្ថកិច្ចមិនទាន់បញ្ជាក់ពីអត្តសញ្ញាណនៅឡើយទេ។ 
លោកឧត្តមសេនីយ៍ ជូ សំអាន ស្នងការនគរបាលខេត្តកំពង់ធំ បានឱ្យដឹងថា សពជនរងគ្រោះដែលអណ្ដែតក្នុងស្ទឹង មានសភាព អាក្រាតកាយ ត្រឹមចង្កេះចុះក្រោម តែគ្មានការចាប់រំលោភទេ វាជាការវាយសម្លាប់ រួចអូសទម្លាក់ទឹកស្ទឹង ដោយសារជនល្មើស ខឹងនឹងជនរងគ្រោះតែងតែស្រវឹងស្រែកឡូឡានៅជិតកន្លែងខ្លួនរស់នៅ ទើបជនល្មើសឈ្មោះ ហេង ធារ៉ា បាននាំគ្នាម្នាក់ទៀតទៅវាយ ជនរងគ្រោះ នឹងដំបង និងបានអូសសាកសពជនរងគ្រោះទម្លាក់ទឹកស្ទឹងសែន ក្រោយពីបានទទួលព័ត៌មាននៃអំពើឃាតកម្មខាងលើនេះ កម្លាំងនគរបាលរបស់លោក បានធ្វើការស្រាវជ្រាវភ្លាមៗ រហូតចាប់ខ្លួនបានជនសង្ស័យទាំង២នាក់ និងអាចឈានទៅដល់ការចាប់ខ្លួន បក្ខពួកផ្សេងទៀតផងដែរ។

សម្រាប់ជនសង្ស័យទាំង២នាក់ ត្រូវបានយកទៅសួរនាំនៅអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន ដើម្បីបន្តការសួរនាំ និងចាត់ការបន្តទៀត៕

 

ចាត់ការបន្តទៀត៕


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី


Tags: Local news Kompong thom Social news