CamNews

តារា 

ទើបត្រលប់មកពីជប៉ុនវិញ នាង Bella និងមិត្តប្រុស គ្រោងរៀបការជាមួយគ្នា?

កំសាន្ត ៖ ស្រលាញ់ជាង ៥ ឆ្នាំ នាង Bella ranee និងលោក weir sukollawat ធ្លាប់បង្ហោះរូបថតជាមួយគ្នា បានត្រឹមតែ ៣ ដងគត់ ។ ដោយលើកទី ១ គឺនៅថ្ងៃបញ្ចប់ការសិក្សារបស់នាង Bella ranee រីឯលើកទី ២គឺ នៅពេលដែលទៅជួយជនរងគ្រោះ ដោយសារតែទឹកជំនន់ និងលើកចុងក្រោយគឺ រូបថតជាលក្ខណៈស្រមោលទាំងពីរនាក់ នៅឯប្រទេសជប៉ុន ដែលអ្នកទាំងពីរបានធ្វើដំណើររួមគ្នា ទៅប្រទេសជប៉ុន ជាច្រើនថ្ងៃ ។ 


ថ្វីត្បិតតែគូស្នេហ៍មួយគូនេះ មិនសូវបង្ហាញភាពផ្អែមល្អែមនៅលើគណនីអុិនស្រ្តាក្រាមក៏ពិតមែន ប៉ុន្តែ Fans សង្កេតឃើញថា ស្នេហារបស់តួប្រុសស្រីក្នុងរឿង "FatherLand" មួយគូនេះ ហាក់រក្សាចំណងស្នេហាបានយូរអង្វែងមិនធម្មតាពិតមែន ។ 


ទទ្ទឹមនឹងនេះផងដែរ នៅក្នុងកិច្ចសម្ភាស៍មួយ តារាសម្តែងវ័យ ៣២ ឆ្នាំ លោក weir sukollawat ធ្លាប់បានបញ្ជាក់ប្រាប់អ្នកកាសែតថា ស្នេហារបស់ខ្លួនជាមួយនឹងនាង Bella គឺលើសពីពាក្យថាមិត្តប្រុសមិត្តស្រីហើយ ។ រីឯតួស្រីក្នុងរឿង "ភ្លើងបុណ្យ" ក៏ធ្លាប់បានបង្ហើបប្រាប់សារព័ត៌មានជាច្រើនថា នាងនឹងរៀបការជាមួយនឹងមនុស្សប្រុសណាម្នាក់ដែលនាងបានបង្ហោះនៅលើគណនីអុិនស្រ្តាក្រាមផ្ទាល់របស់ខ្លួន ។

គួរបញ្ជាក់ឲ្យដឹងទៀតថា អ្នកគាំទ្រសង្ឃឹមយ៉ាងមុតមាំថា តារាថៃទាំងពីរដួងនេះ នឹងមានដំណឹងល្អឆាប់ៗ នេះបើយោងតាមការរៀបរាប់ខាងលើរបស់គូស្នេហ៍មួយគូនេះ ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar


Tags: Bella ranee weir sukollawat