CamNews

តារា 

លោក David Tao សុំទោស ដែល​ខ្លួន​ក្បត់​ប្រពន្ធ ទៅ​មាន​ស្រី​ផ្សេង

តៃប៉ិ៖ ក្នុងសន្និសីទសារព័ត៌មានម្សិលមិញ តារាចម្រៀងចិនដ៏ល្បីល្បាញ លោក David Tao បាននិយាយសុំទោសខ្លួន ដែលបានក្បត់ប្រពន្ធ Penny Chiang ។ ព័ត៌មានចិនបានឲ្យដឹងនៅថ្ងៃទី០៨ខែកក្កដា ឆ្នាំ២០១៥នេះថា តារាចម្រៀង វ័យ៤៥ឆ្នាំ លោក David Tao បាននិយាយសុំទោស ជាសារធារណៈ ដែលខ្លួនបានក្បត់ចិត្ត ភរិយាលួចទាក់ទង ជាមួយអ្នកដឹកនាំក្រុមសិល្បៈ អតីតមិត្តស្រី Yang Ziqing ដែលដំណឹងបានបែកធ្លាយ កាលពីខែមុន ។
 
ក្នុងសន្និសីទសារព័ត៌មាននោះដែរTao បាននិយាយថា« ខ្ញុំខ្មាសខ្លាំងណាស់ ដែលបានធ្វើរឿងមិនគប្បី បែបនេះ ខ្ញុំសុំទោសភរិយា ម្តាយឪពុកក្មេក និងម្តាយរបស់ខ្ញុំ ព្រមទាំងអ្នកគាំទ្រផងដែរ »។ Tao បានប្រាប់ទៀតថាខ្លួនបាន ស្គាល់ Yang Ziqing កាលពីឆ្នាំ២០១០ និងបានទាក់ទងគ្នា មុនពេលរៀបការជាមួយ Penny Chiang នៅខែសីហា ឆ្នាំមុន បន្ទាប់ពីរៀបការ លោកបានផ្ញើសារយូៗ ម្តង និងបានណាត់ជួបគ្នាម្តងគត់ នៅថ្ងៃកាលពីថ្ងៃទី១៩ខែមិថុនា ។
 
មិត្តស្រី Yang Ziqing ដែលមានអាយុទើប២២ឆ្នាំ បាននិយាយថា ខ្លួនបានស្រលាញ់គ្នាជាមួយ Tao ប្រាំមួយឆ្នាំមក ហើយរឿងរាវស្នេហារបស់ខ្លួន ទើបតែបែកធ្លាយ កាលពីខែមុន ដោយព័ត៌មាន Quan Min Xing Tan បានចុះផ្សាយ សារ WeChat របស់ខ្លួន ជាមួយ Tao ។ អ្វីដែលធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលនោះ គឺក្នុង សារ WeChat Tao បានសរសេរ ថា « ខ្ញុំរៀបការ ដើម្បីឲ្យម្តាយសប្បាយចិត្ត ប៉ុណ្ណោះ »។
 
បញ្ចប់សម្ភាសន៍ David Tao បាននិយាយថា ខ្លួនមិនសោកស្តាយ ដែលបានស្គាល់អតីតមិត្តស្រី វ័យ២២ឆ្នាំនោះទេ ព្រោះនាងជាមនុស្សល្អ តែភរិយារបស់ខ្លួនជា មនុស្សសំខាន់តែម្នាក់គត់ ក្នុងជីវិតរបស់លោក៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Taiwan Int news Unt news Breaking news Hot news Asia Explode