CamNews

តារា 

បេក្ខនារីប្រលង បវរកញ្ញាចិន យំមិនឈប់ដោយសារតែ ដួលពេលសំដែង

ក្នុងកម្មវិធីប្រលង បវរកញ្ញាចិន ២០១៣ នៅសៀងហៃវគ្គ ៤០ អ្នកចុងក្រោយ មានបេក្ខនារីមួយរូប
មានបញ្ហាក្នុងពេលប្រលង ។ ពេលដែលនាងកំពុងរាំ ចង្វាក់បុរាណ មានការគ្រវីដងខ្លួនជាដើម​ ។
ពេលនោះសុខៗ នាងក៏បានដួលពេលសំដែង នៅលើឆាកតែម្តង ។ អ្នកនៅទីនោះបានជួយលើក
គ្រានាងមកអង្គុយនៅខាងក្រោម ។ ដោយសារតែភ្លើងកាំម៉េរា ថតនាងច្រើនពេក ធ្វើអោយនាង
ខ្មាស់អៀន ហើយឈ្ងោកមុខយំតែម្តង ។ នាងផ្តល់បទសំភាសន៍ ដល់អ្នកកាសែតថា ដោយសារ
តែអាកាសធាតុក្តៅ និងភាពហត់នឿយរបស់នាង ទើបធ្វើអោយនាងមានកំហុស ដួលនៅលើឆាក
ដូចនេះ ។ ហើយមូលហេតុដែលនាងយំនោះ គឺព្រោះតែនាង មានអារម្មណ៍សោកសៅ និង សោក
ស្តាយខ្លាំងណាស់ ដែលនាងធ្លាក់ពីការប្រកួត ដោយមិនអស់ចិត្ត ៕



ដោយ ៖ លីលី
ប្រភព ៖ k14 


Tags: miss world china star cbiz entertainment