CamNews

តារា 

ក្រមុំសូមខ្មាស់! នាង Chompoo គ្រងឈុតពណ៍មាស ព្រមទាំងផាត់មុខសាមញ្ញ ប៉ុន្តែស្អាតអស់ទាស់!

ព័ត៌មានកំសាន្ត ៖ ដោយយោងតាមរបាយការណ៍ពីគេហទំព័រផ្លូវការរបសប្រទេសថៃបានឲ្យដឹងថា កាលពីថ្ងៃទី ០១ ខែមករានេះ តារាសម្តែងមិនចេះចាស់នាង Chompoo araya ផាត់មុខសាមញ្ញ ប៉ុន្តែស្អាតអស់ទាស់ ដែលបូករួមជាមួយនិងឈុតពណ៍មាស ។ 

តារាស្រីវ័យ ៣៥ ឆ្នាំរូបនេះត្រូវបានអ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេសសរសើរមិនដាច់ពីមាត់ថា ស្អាតអីក៏ស្អាតយ៉ាងនេះ ខណៈពេលដែលនាងទើបតែរលូតកូនក៏ដោយចុះ ប៉ុន្តែរូបសម្រស់របស់នាងហាក់មិនបានអន់ថយទាល់តែសោះ ។ 

ភិរយារបស់លោក Nott Witsarut Rungsisingpipat ដែលជាសេដ្ឋីមហាសាលប្រចាំប្រទេសថៃរូបនេះ ថែមទាំងត្រូវបានអ្នកនិយមលេងអិនធឺណិតនាំគ្នាធ្វើការចែករំលែករូបថតរបស់នាង ភ្លូតទឹកភ្លូតដីថែមទៀតផង ។ ជាងនេះទៅទៀត ថ្វីត្បិតតែនាងមានអាយុច្រើន និងមានស្វាមីទៅហើយ ប៉ុន្តែធ្វើឲ្យក្រមុំសូមខ្មាស់នៅពេលដែលនាងតុបតែងខ្លួនចេញទៅកម្មវិធីម្តង ៕












ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook


Tags: Chompoo araya