ថៃ ៖ ក្នុងនាមជាអ្នកម្តាយសម័យថ្មី ទោះបីជារវល់ជាមួយនិងការងារសិល្បៈយ៉ាងណាក៏ដោយចុះ ប៉ុន្តែតារាសម្តែងថៃលំដាប់ជួរមុខនាង Chompoo araya នៅតែឆ្លៀតពេលទំនេរ មើលថែទាំកូនប្រុសភ្លោះដោយផ្ទាល់ដៃ ។
យោងតាមការបង្ហោះរបស់ភរិយាអ្នកជំនួយរាប់លាន គឺលោក Nott Witsarut Rungsisingpipat គឺសង្កេតឃើញថា កូនប្រុសភ្លោះទាំងពីរគឺ Thunder និង Storm កាន់តែគួរឲ្យស្រលាញ់ ព្រមទាំងអាចរកលុយបានយ៉ាងច្រើន តាមរយៈការផ្សាយពាណិជ្ជកម្មផ្សេងៗថែមទៀតផង ។
-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!
គួរបញ្ជាក់ឲ្យដឹងថា តារាសម្តែងវ័យ ៣៦ ឆ្នាំនាង Chompoo ថ្លែងប្រាប់អ្នកកាសែតថា ខ្លួននឹងយកលុយដែលកូនរកបាន តាមរយៈការផ្សាយពាណិជ្ជកម្មនានាៗ ទុកឲ្យគេនៅពេលធំដឹងក្តីដើម្បីប្រើប្រាស់ការចំណាយផ្សេងៗ ដូចជាថ្លៃសាលា និងអ្វីផ្សេងៗជាច្រើនទៀត ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar