ព័ត៌មានកំសាន្ត ៖ នាង Pat napapa សម្តែងអារម្មណ៍សោកស្តាយខ្លាំងក្រោយបង្កើតកូនរួចហើយ ព្រោះឪពុករបស់នាងមិនបាននៅមើលចៅប្រុសរបស់ខ្លួន ដោយសារតែលោកបានលាចាកលោក ដោយសារតែជម្ងឺមហារីកបាត់ទៅហើយ ។
ភរិយារបស់លោក Akarakit worarojcharoendet តែងតែបង្ហើបជារឿយៗឲ្យមហាជនបានដឹងថា មូលហេតុដែលនាងមានកូនមុនរៀបការនេះក៏ដោយសារតែចង់បំពេញបំណងឪពុករបស់ខ្លួនដែលចង់ពរចៅ ហើយនាងក៏អាចធ្វើបាន ប៉ុន្តែទីបំផុតលោកឪពុកជាទីស្នេហារបស់នាងបែរជាមិនបានមើលក្តីបំណងដែលកូនស្រីបានសម្រេចឲ្យលោក ។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ នាងនៅមានម្តាយនិងស្វាមី ព្រមទាំងបងប្រុសបាននៅមើលថែរូបនាង តែរូបនាងហាក់បីដូចជានៅនឹកនិងស្រណោះរូបឪពុកដែលបានបាត់បង់ជីវិតទៅ ។ គួរបញ្ជាក់ឲ្យដឹងឡើងវិញថា តារាសម្តែងស្រីតួឆ្នាស់ស្ទើរគ្រប់រឿង នាង Pat napapa បង្កើតបានកូនប្រុសម្នាក់ កាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០១៦ នេះ ៕
-ចុចអាន ៖ កូនប្រុសរបស់ នាង Pat napapa ទើបចាប់កំណើតមិនទាន់បាន ២ ថ្ងៃផងក៏ត្រូវ...
ដោយ ៖ គន្ធា
ប្រភព ៖ IG