CamNews

តារា 

តារាថៃនាង Bella ranee ដល់ពេលស្លៀកពាក់តុបតែងខ្លួនជាជនជាតិជប៉ុន និយាយលែងចេញ!

ព័ត៌មានកំសាន្ត ៖​ តួឯកស្រីនៅក្នុងរឿង "ភរិយាបណ្តូលចិត្ត" នាង Bella ranee ដែលមានមុខមាត់ស្លូតបូត សាកសមជាកលស្រ្តីពិតៗ ព្រមទាំងមានសម្រស់ស្រស់ស្អាត ដែលអ្នករាល់គ្នាធ្លាប់ឃើញរូបនាងស្លៀកពាក់ធម្មតាៗតែពេលនេះតុបតែងខ្លួនជាលក្ខណៈជនជាតិជប៉ុនពិតជាស្អាតអស់ទាស់តែម្តង ។ 

តារាស្រីវ័យ ២៦ ឆ្នាំរូបនេះជាធម្មតាចូលចិត្តស្លៀកពាក់បែបស្រគត់ស្រគុំ និងតុបតែងខ្លួនយ៉ាងសាមញ្ញបំផុត ដូច្នេះទើបពេលដែលនាងធ្វើខ្លួនម្តងៗ ហាក់បីដូចជាប្លែកភ្នែកតែម្តង ពោលគឺ ឃើញហើយចង់លង់ ។ 

គួរបញ្ជាក់ឲ្យដឹងថា នាង Bella ranee និងមិត្តប្រុសរូបសង្ហារបស់នាងគឺលោក Weir sukollawat មួយរយៈពេលហាក់បីដូចជាចំណាយពេលនៅជាមួយគ្នានិងស្វែងយល់ចិត្តគ្នាច្រើន ដើម្បីពង្រឹងស្នេហាឲ្យកាន់តែរឹងមាំឡើងៗ មុនពេលដឹកដៃគ្នាចូលរោងការ ៕






ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ Sanook


Tags: Bella ranee James jirayu Weir sukollawat Pancake