ម៉ូតូ Yamaha XJ6 គឺជាប្រភេទម៉ូតូ បែបស្ពត ម៉ូដែលថ្មី ឆ្នាំ២០១៤ ដែលមានរូបរាងដ៏ស្រស់សង្ហា
ជាមួយនឹងការរចនាម៉ូដថ្មី និងតែមថ្មី ពិតជាសាកសមបំផុតសម្រាប់មិត្តយុវវ័យនាសម័យទំនើប
បច្ចុប្បន្ន។
ម៉ូតូ Yamaha XJ6 ស៊េរីថ្មី ឆ្នាំ២០១៤ ត្រូវបានផ្លាស់ប្តូររាងថ្មី ដោយបានកែប្រែ នូវអំពូលបំភ្លឺផ្លូវ
ខាងមុខ មានភ្នែក ១ មានកញ្ចក់ថ្លា អាចបំផ្លូវបានច្បាស់ល្អនៅពេលរាត្រី ជាមួយនឹងសំបកកង់
បែបស្ពត ដ៏ស្វិតមំាអាចបើកបរគ្រប់ស្ថានភាពផ្លូវបានយ៉ាងងាយស្រួល។
ជាពិសេស ម៉ូតូ Yamaha XJ6 ស៊េរីថ្មី ២០១៤ ដ៏ស្រស់សង្ហានេះ មានកម្លាំងម៉ាស៊ីនខ្លាំង ៦០០
សេសេ មាន ៤ម៉ាស៊ីន បំពាក់ប្រព័ន្ធធុងទឹកត្រជាក់ការពារម៉ាស៊ីន មិនឱ្យក្តៅខ្លាំង ពេលធ្វើ
ដំណើរផ្លូវឆ្ងាយ មានល្បឿន ១៣៥ម៉ាយ/ម៉ោង និងមានតម្លៃ ៨,១៦៥អឺរ៉ូ៕
សូមទស្សនា រូបភាព ខាងក្រោម
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ topspeed