CamNews

ព័ត៌មានអន្តរជាតិ 

វៀតណាម ទទួល នាវាមុជទឹក ទី ៣ ពីរុស្ស៊ី

សារព័ត៌មានរុស្ស៊ី បានចេញផ្សាយថា រុស្ស៊ី បានធ្វើការប្រគល់នាវាមុជទឹកទី ៣ ក្នុងចំណោម ៦
គ្រឿង ដែលវៀតណាម បានបញ្ជាទិញ។

នាវាមុជទឹកនេះ កំពុងត្រូវបានដឹកពីរុស្ស៊ី មកកាន់កំពង់ផែ Cam Ranh របស់វៀតណាម ហើយវា
នឹងមកដល់ក្នុងថ្ងៃនេះ (ថ្ងៃទី ១០ធ្នូ ២០១៤)។

នាវាមុជទឹក Kilo 636 នេះ ត្រូវបានកងទ័ពវៀតណាម ដាក់ឈ្មោះថា Submarine HQ 184 Hai
Phong ។ Hai Phong ត្រូវបានរោងចក្រផលិតនាវា Admiralty ប្រគល់ និងកំពុងតែដឹកមកកាន់
វៀតណាម។ ចំណែកនាវាមុជទឹកទី ៤ ក៏ត្រូវបានធ្វើការសាកល្បង ចាប់ពីខែមិថុនា ឆ្នាំ ២០១៤
មុននឹងប្រគល់ឱ្យវៀតណាម នាពេលខាងមុខ។

កប៉ាល់​ RollDock កំពុង​ដឹក​នាវា​មុជទឹក​ មក​កាន់​វៀតណាម

គួររំលឹកថា មកដល់ពេលនេះ រុស្ស៊ី បានប្រគល់នាវាមុជទឹកចំនួន ៣ មកឱ្យភាគីវៀតណាម ជា
បន្តបន្ទាប់ ហើយនាវាទាំង ៣នេះ មានឈ្មោះថា ហាណូយ ហូជីមិញ និងហៃហ្វុង។

នាវា​មុជទឹក Submarine HQ 184 Hai Phong នឹងត្រូវ​បាន​ដាក់​​ចុះ​ទឹក នៅ​កំពង់​ផែ Cam Ranh

បណ្ដានាវាមុជទឹកដែលនឹងត្រូវប្រគល់មកឱ្យវៀតណាម បន្ទាប់ទៀត នឹងមានឈ្មោះថា ដាណាំង
ខាញ់ហ្វា និងបារៀ-វុងតាវ។

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Tuoitrenews‎


Tags: Cam Ranh Hai Phong Kilo 636 submarine Russia Vietnam នាវាមុជទឹក វៀតណាម