ថ្មីៗនេះ បណ្តាអ្នកស្រាវជ្រាវនៅ ហាវៃ និងទួរគី បានធ្វើការពិសោធបានជោគជ័យ ដោយអាចធ្វើ
ឲ្យសត្វទន្សាយពីរក្បាល អាចបញ្ចេញពីក្នុងខ្លួនវា ដោយខ្លួនឯងបាន នៅពេលយប់។
សាស្រ្តាចារ្យ Stefan Moisyadi នៃមហាវិទ្យាល័យ ហាវៃ បានឲ្យដឹងថា ពេលដែលទន្សាយពីរក្បាល
នោះ ត្រូវបានធ្វើពិសោធជាមួយនឹងពណ៌ពិសេសនេះ តួខ្លួនរបស់វា បញ្ចេញពន្លឺដូចជាអំពូលភ្លើង
មួយអ៊ីចឹង។ "តួខ្លួនទាំងមូលរបស់វា អាចបញ្ចេញពន្លឺដូចជា អំពូល LED.", លោកសាស្រ្តចារ្យប្រាប់
ឲ្យដឹង។
ការពិសោធន៍នេះ ត្រូវបានវាយតំលៃថា ជាជំហានឆ្ពោះទៅមុខគួរឲ្យកត់សំគាល់មួយ ក្នុងការព្យា
បាល បណ្តាប្រភេទជំងឺផ្លាស់ប្តូរ ហ្ស៊ែន។ ក្នុងនោះប្រភេទ ហ្ស៊ែនប្លែកមួយ ដែលមិនមែនជាហ្ស៊ែន
របស់សត្វនេះ អាចរួមបញ្ចូល និងបន្សាំជាមួយរាងកាយសត្វនេះបាន។
តាមដានព័ត៌មានប្លែកៗជុំវិញពិភពលោក ដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ!
ដោយ៖ សិលា
ប្រភព៖ K14