CamNews

តារា 

ដើរលេងជាមួយ នាង Bella ranee តែពីរនាក់ មិត្តប្រុសរបស់តារាស្រីរូបនេះនិយាយថា...

កំសាន្ត ៖ ប៉ុន្មានខែចុងក្រោយនេះ នាង Bella ranee និងមិត្តស្រីគឺលោក weir sukollawat ហាក់បង្កើតភាពផ្អែមល្អែមជាមួយគ្នាយ៉ាងច្រើន ខណៈពេលលឺថា កំពុងតែមើលចិត្តគ្នាមុនពេលចូលរោងការ ។ 

ក្រោយពីធ្វើដំណើរជាមួយគ្នាទៅដល់ប្រទេសជប៉ុនជាច្រើនថ្ងៃ តារាសម្តែងថៃទាំងពីរដួងនេះ បានបង្ហោះរូបថតជាច្រើនសន្លឹក នៅលើគណនីអុិនស្រ្តក្រាមផ្តាល់ខ្លួន ថែមទៀតផង ។ 

បន្ទាប់ពីត្រលប់មកដល់ប្រទេសថៃមិនបានប៉ុន្មានថ្ងៃផង នាង Bella ranee និង weir sukollawat បានធ្វើដំណើរតែពីរនាក់ជាមួយគ្នាទៅឯខេត្ត​Khao Yai ស្រុកថៃ ។ មិនត្រឹមតែប៉ុណ្ណោះទេ តារាសម្តែងវ័យ ៣២ ឆ្នាំ ក៏បានបង្ហោះរូបថតមិត្តស្រីដោយភ្ជាប់មកជាមួយនិងចំណងជើងថា "ដើរមើលធម្មតា, ដើរលេងជាមួយគ្នាដើម្បីស្រូបយកខ្យល់អាកាសត្រជាក់ៗ នៅពេលដែលពួកយើងទំនេរ, ពេលវេលាល្អៗបែបនេះ ប្រហែលជាមិនកើតឡើងញឹកញាប់នោះទេ សម្រាប់យើងទាំងពីរ ព្រោះម្នាក់ៗសុទ្ធតែរវល់ការងាររៀងៗខ្លួន" ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖​ kapook


Tags: Bella ranee weir sukollawat