CamNews

តារា 

លើកដំបូងហើយដែលលោក Weir ក្លាយជាមនុស្សប្រុសរ៉ូមែនទិច ធ្វើឲ្យនាង Bella រំភើបចិត្តខ្លាំងក្រោយ

ព័ត៌មានកំសាន្ត ៖ តារាសម្តែងស្រី នាង Bella ranee បានថ្លែងប្រាប់គេហទំព័រផ្លូវការរបស់ប្រទេសថៃ តាំងពីទាក់ទងគ្នាអស់រយៈពេលជាច្រើឆ្នាំមកនេះ លោក weir sukollawat គឺជាមនុស្សដែលមិនចូលចិត្តបង្ហាញក្តីស្រលាញ់ ឬ បង្កការភ្ញាក់ផ្អើលអ្វីនោះឡើយ ប៉ុន្តែនេះគឺជាលើកដំបូងហើយ ដែលលោកអាចធ្វើរឿងបែបនេះបាន ។ ហើយសម្រាប់ខ្ញុំខ្លួនឯងក៏សឹងតែមិនជឿនឹងភ្នែកខ្លួនឯងដែរ ដែលគាត់ហ៊ានលះបង់ដល់ថ្នាក់នេះ ។ 

នាង Bella ranee បានបន្តទៀតថា នៅពេលដែលនាងចូលដល់ក្នុងបន្ទប់គេង នាងបានឃើញប៉េះបោងជាច្រើន នៅលើគ្រែ ហើយនាងមានអារម្មណ៍រំភើបយ៉ាងខ្លាំង រកអ្វីថ្លែងមិនបានឡើយ ។ ហើយអ្វីដែលកាន់តែពិសេសនោះគឺ មនុស្សដែលខ្លួនស្រលាញ់បានក្លាយជាមនុស្សរ៉ូមែនទិចម្នាក់ និងសុខចិត្តចំណាយពេលវេលាដ៏មានតម្លៃសម្រាប់នាងផ្ទាល់ ។ 

គួរបញ្ជាក់ឲ្យដឹងថា លោក weir sukollawat បានរៀបចំប៉េះបោងយ៉ាងច្រើននៅក្នុងបន្ទប់គេងរបស់នាង Bella ranee ផ្ទាល់ក្នុងថ្ងៃទិវានៃសេចក្តីស្រលាញ់ ហើយធ្វើឲ្យនាងរំភើបយ៉ាងខ្លាំង ព្រោះមិននឹកស្មានថា មិត្តប្រុសរបស់អាចបង្កការភ្ញាក់ផ្អើលបែបនេះ ៕










ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar


Tags: Bella ranee weir sukollawat