CamNews

តារា 

មិនចាប់អារម្មណ៍នឹង Real Madrid កីឡាករ Lewandowski បើកភ្លើងខៀវដល់បណ្តាក្លឹបនៅ Premier League

តាមប្រភពព័ត៌មានពី Daily Mail បានឲ្យដឹងថា បើទោះបីជា កំពុងស្ថិតក្នុងដំណាក់កាលចរចារកិច្ច សន្យាថ្មីជាមួយនឹង Bayern Munich ប៉ុន្តែ Robert Lewandowski បានបង្ហើបទៅមិត្តភក្តិជិតស្និទ្ធរបស់​​​ខ្លួន​ឲ្យដឹង​ថា រូបគេបានត្រៀមខ្លួនជាស្រេច ក្នុងការទទួលយកសំណើប្តូរទៅលេង នៅបណ្តាក្លឹបដែល​នៅក្រៅ ប្រទេសអាឡឺម៉ង់។ មូលហេតុដែលធ្វើឲ្យ Lewandowski រំលឹកដល់អនាគតរបស់ខ្លួន ដោយ​សារតែរូបគេ ចង់ដក​ស្រង់នូវបទពិសោធន៍ថ្មី សម្រាប់អាជីពរបស់គេ។

កាសែតរបស់អង់គ្លេស នៅថែមទាំងនិយាយបន្ថែមឲ្យដឹងថា ខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញរូបនេះ បាន ធ្វើការសម្រេចចិត្តយ៉ាងរហ័ស នូវកន្លែងថ្មីក្នុងថ្ងៃអនាគតរបស់ខ្លួន នោះគឺនៅ Premier League។


បើសិនជាចង់ផ្លាស់ប្តូរទៅលេងបាល់នៅប្រទេសអង់គ្លេស Lewandowski មិនខ្វះជម្រើសរើសនោះទេ។ Man United, Chelsea ឬជាពិសេសនោះគឺ Man City កន្លែងដែលគ្រូបង្វឹកចាស់ Pep Guardiola កំពុង ធ្វើការ គឺសុទ្ធតែបានហក់ចូល ក្នុងការដណ្តើមយកហត្ថលេខារបស់ ខ្សែប្រយុទ្ធដែលបាន​ ស៊ុតបាល់ បំប៉ោងសំណាញ់ទីដល់ទៅ ៤៧គ្រាប់ ក្នុង ៥៧ប្រកួត ដោយគិតតែក្នុងក្របខណ្ឌ Bundesliga ក្នុងរយះ​ពេល ២ឆ្នាំមកនេះ។

បណ្តាព័ត៌មានខាងលើនេះ បានបញ្ចប់នូវក្តីសង្ឃឹមក្នុងការនាំយក Lewandowksi មកកាន់ Real Madrid (Real បានតាមដណ្តើមយកហត្ថលេខារបស់ Lewandowksi អស់រយះពេលយូរមកហើយ)។ មុននេះ​មិន​យូរប៉ុន្មាន សារព័ត៌មាន Marca ក៏ធ្លាប់បានបង្ហើបឲ្យដឹងថា ខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញរូបនេះ បាន​បដិ​សេធក្នុងការផ្ទេរទៅលេង នៅពហុកីឡាដ្ឋាន Bernabeu ដោយសារមានអារម្មណ៍ថា ពិបាកក្នុងការ សម្របខ្លួន លេងជាមួយនឹងកីឡាករឆ្នើមរបស់ Real គឺ Cristiano Ronaldo

- អានអត្ថបទ៖ ប្រេស៊ីលបញ្ចប់តួនាទី គ្រូបង្វឹក Carlos Dunga ជាផ្លូវការ, លេចចេញឈ្មោះអ្នកជំនួស
- អានអត្ថបទ៖ Beckham អន្ទះសារ ចង់ឃើញ Mourinho និងការដឹកនាំការប្រកួតដំបូង របស់លោកនៅ Man United


 

ប្រែសម្រួល៖ មង្គល


Tags: Lewandowski Football​​ Premier League កីឡាបាល់ទាត់