CamNews

មិនគួរឲ្យជឿ 

នារីពីងពាង ឬ Spiderwoman ដួលសន្លប់ ក្រោយសម្អាត ចម្លាក់ភ្នំយក្ស រូបបដិមាចិន

ចម្លែក ៖ ប៉ុន្មានម៉ោងមុននេះបន្តិច យោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌ មានបរទេស ឆៃណាដេលី អោយដឹងថា នារីម្នាក់ ស្ថិតនៅក្នុងឈុតសម្លៀកបំពាក់ មនុស្សពីង ពាងនោះ ត្រូវបានរកអោយឃើញថា បានដួលសន្លប់ ៦   ម៉ោងក្រោយ  បន្ទាប់ពីនាងបានបែក គំនិតចំណាយផ្ទាល់ខ្លួនទៅ សម្អាតចម្លាក់ភ្នំយក្ស រូបបដិមា នៅក្នុងក្រុង Linyi ខេត្ត Shandong ប្រទេសចិន កាលពីថ្ងៃទី ២០ មេសា ២០១៤ កន្លងផុតទៅថ្មីៗនេះ ។

គួរបញ្ជាក់ផងដែរថា រូបបដិមា មហិមា  ជាចម្លាំងថ្មភ្នំយក្សមួយនេះ  ត្រូវបានគេស្គាល់ឈ្មោះថា the God of Longevity    មានទីតាំងនៅឯភ្នំ Mengshan ។ ជាអកុសល ក្នុងរយៈពេល មិនបាន ប៉ុន្មាន ខណៈធ្វើការងារ នៅខាងក្រៅតែឯកឯង ស្របពេលដែលគាត់ជាស្រ្តីភេទនោះ កម្លាំងក៏ បានថម ថយរហូតដល់ថ្នាក់សន្លប់មួយរំពេច    ដោយនៅក្នុងនោះ គាត់ត្រូវបាន អាជ្ញាធរ ប្រចាំ តំបន់បញ្ជូន ទៅកាន់មន្ទីរពេទ្យ នៅក្បែរបំផុត ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ឆៃណាដេលី


Tags: Viral video Liveleak Youtube Facebook Funny Video China